Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ កូវីដ ប្រហារជីវិតពលរដ្ឋ អាមេរិក ៩០ ម៉ឺននាក់ហើយ

បានផុស

នៅ

ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់ ៩០០,០០០ កាលពីថ្ងៃសុក្រ។ ខណៈចំនួន​ករណី​កំពុងធ្លាក់ចុះ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់ និងអ្នកជំងឺសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ នៅ​តែ​មាន​កម្រិតខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ដែល​បាន​ចងក្រង​ដោយ​សាកលវិទ្យាល័យ Johns Hopkins បង្ហាញ​ថា ​អ្នក​ស្លាប់​បាន​កើនឡើង ១០០,០០០ នាក់ ចាប់ពីពាក់កណ្តាលខែធ្នូ នៅពេលដែល​វីរុសបំប្លែងខ្លួន Omicron បាន​ចាប់ផ្តើម​រីករាលដាលយ៉ាង​ឆាប់​រហ័ស ​នៅក្នុងប្រទេស។

ចំនួនសរុបប្រចាំថ្ងៃ នៅចំណុចមួយបានកើនឡើងដល់មួយលាន ប៉ុន្តែចំនួន​ករណីបានធ្លាក់ចុះ​ ចាប់តាំងពីពេលនោះមក។ គិតត្រឹម​ថ្ងៃព្រហស្បតិ៍​ ជាមធ្យម រយៈពេល៧ថ្ងៃនៃការឆ្លងថ្មី គឺប្រហែល ៣៨៤,០០០ ក្នុងមួយថ្ងៃ។

ការ​សម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងដល់ប្រហែល ១២០,០០០ ដោយសារការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ។

ទន្ទឹម​នោះ​ ជាមធ្យម​ប្រចាំ​សប្ដាហ៍​នៃ​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ នៅ​តែ​មាន​កម្រិត​ខ្ពស់​ប្រហែល ២,៤០០។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺបាន​ព្យាករណ៍​ថា ការ​ស្លាប់​អាច​កើន​ដល់ ៩៣០,០០០ ទៅ ៩៦០,០០០ នាក់​ត្រឹម​ថ្ងៃទី ២៦ ខែកុម្ភៈ។

យ៉ាងណាមិញ ​មន្ត្រី CDC ក៏​កំពុង​ជំរុញ​ប្រជាជន​ឲ្យ​ទទួល​ថ្នាំ​បង្ការ ពាក់​ម៉ាស់ និង​ចៀសវាង​ការ​ជួបជុំ​គ្នា​ច្រើន​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖តុងហ្គា បិទប្រទេសលែងយកជំនួយពីបរទេស ទោះជួបគ្រោះផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម