ព័ត៌មានអន្ដរជាតិ
តុងហ្គា បិទប្រទេសលែងយកជំនួយពីបរទេស ទោះជួបគ្រោះផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ
សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយថា តុងហ្គាបានសម្រេចបិទខ្ទប់ប្រទេស បន្ទាប់ពីករណីឆ្លងកូវីដ ១៩ ចំនួន ៥ ករណីត្រូវបានកត់ត្រានៅក្នុងរដ្ឋធានី Nuku’alofa ក្នុងរយៈពេល ៤៨ ម៉ោងកន្លងមកនេះ ។
ការបិទខ្ទប់នេះបានចាប់ផ្តើមនៅម៉ោង ៦ ល្ងាចថ្ងៃពុធ ពោលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកោះនេះបានចាប់ផ្តើមទទួលជំនួយ បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងដ៏សាហាវ និងបង្កឲ្យមានរលកយក្សស៊ូណាមិដ៏ធំ ។
នេះជាលើកទីមួយហើយដែលតុងហ្គាបានដាក់ការបិទខ្ទប់ប្រទេស ខណៈប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងមួយនេះពីមុនមិនមានករណីឆ្លងកូវីដនោះទេ រហូតដល់ខែតុលាឆ្នាំមុន ហើយបច្ចុប្បន្នការបិទខ្ទប់នេះកំពុងប៉ះពាល់ដល់ការផ្ដល់ជំនួយពីបរទេសផងដែរ ។
ប៉ុន្តែមន្ត្រីអូស្ត្រាលី និងតុងហ្គា បាននិយាយថា ការផ្តល់ជំនួយមិនពាក់ព័ន្ធនឹងការផ្ទុះឡើងកូវីដនោះទេ ដោយសារការផ្គត់ផ្គង់ទាំងអស់ដែលផ្តល់ដោយអូស្ត្រាលី នូវែលសេឡង់ និងប្រទេសផ្សេងទៀតមានសុវត្ថិភាព និងគ្មានការទាក់ទងពីមនុស្សទៅមនុស្សឡើយ ។
ទន្ទឹមនោះ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅផ្ទះរបស់ពួកគេនោះទេ លុះត្រាតែមានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែអ្នកដែលចិញ្ចឹមសត្វនៅកសិដ្ឋាន ឬកសិករច្រូតកាត់ត្រូវបានលើកលែង ។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដទាំង ៥ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ ក្នុងនោះករណី ២ ដំបូងកើតឡើងលើកម្មករកំពង់ផែ ហើយក្រោយមកមានករណីចំនួន ៣ ទៀតត្រូវបានរាយការណ៍នៅក្នុងសមាជិកគ្រួសាររបស់ពួកគេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៤៩ នាទី agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


