ព័ត៌មានអន្ដរជាតិ
ទ័ពអាមេរិកទៅដល់ប៉ូឡូញដើម្បីពង្រឹងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត
យន្តហោះដឹកកងទ័ពអាមេរិកបានចុះចតនៅប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យម្សិលមិញដែលនេះជាគោលដៅរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីពង្រឹងកម្លាំងទ័ពសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបខាងកើតចំពេលភាពតានតឹងនៅព្រំដែមរុស្ស៊ី-អ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីងថ្ងៃពុធបានបញ្ជាឲ្យបញ្ជូនកម្លាំងទ័ពជិត៣ពាន់នាក់ទៅប្រទេសប៉ូឡូញ និងរ៉ូម៉ានី ខណៈទីក្រុងវ៉ាស៊ីនតោនចាត់វិធានការដើម្បីធានាដល់សម្ព័ន្ធមិត្តកុំឲ្យមានភាពច្របូកច្របល់។
មន្ទីរបញ្ចកោណបាននិយាយថា សមាជិកសេវាកម្មប្រមាណ១៧០០នាក់ដែលភាគច្រើនមកពីកងពលជើងអាកាសទី៨២នឹងដាក់ពង្រាយពីបន្ទាយ Fort Bragg ភាគខាងជើងរដ្ឋខូរ៉ូលីណា ទៅកាន់ប្រទេសប៉ូឡូញ។

ការទៅដល់យន្តហោះចម្បាំង C-17 កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយន្តហោះមួយគ្រឿងដឹកមេបញ្ជាការកងទពជើងអាកាសទី៨២ លោក Christopher Donahue បានទៅដល់កាលពីថ្ងៃសៅរ៍នៅព្រលានយន្តហោះ Rzeszow-Jasionka និងយន្តហោះអាមេរិកពីរបីគ្រឿងទៀតដែលដឹកសម្ភារៈយោធា និងក្រុមនាំមុខមុន។
វាមិនច្បាស់ទេថា តើកម្លាំងទ័ពចំនួនប៉ុន្មាននាក់បានទៅដល់ ប៉ុន្តែយន្តហោះចម្បាំង C-17 អាចផ្ទុកកងទ័ពអាកាសបាន១០២នាក់ និងគ្រឿងសព្វាវុធ។ នេះបើយោងតាមវេបសាយរបស់កងទ័ពអាកាសអាមេរិក។

លោក Donahue បាននិយាយកាលពីថ្ងៃអាទិត្យថា ៖«ការរួមចំណែកជាតិរបស់ពួកយើងនៅទីនេះក្នុងប្រទេសប៉ូឡូញបង្ហាញពីសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តរបស់យើងទាំងអស់នៅទីនេះគឺអឺរ៉ុប ហើយជាក់ស្តែងកំឡុងពេលមានភាពច្របូកច្របល់បែបនេះ យើងដឹងថា យើងរឹតតែរឹងមាំ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


