ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វុក ចួលរួមពិធីច្រត់នង្គ័ល
ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានចូលរួមជាមួយមន្ត្រី និងអ្នកស្រុកនៅខេត្ត Ha Nam ភាគខាងជើង ក្នុងពិធីបុណ្យប្រពៃណីច្រត់នង្គ័ល ឬភ្ជួររាស់ (Tich Dien) កាលពីថ្ងៃទី ៧ ខែកុម្ភៈ ដើម្បីបួងសួងសុំផលដំណាំ ។

ពិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៧ នៃខែទី ១ តាមច័ន្ទគតិដើម្បីបួងសួងដល់ឆ្នាំនៃការច្រូតកាត់ និងភាពរុងរឿង ។
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ពិធីបុណ្យនេះមានតាំងពីឆ្នាំ ៩៨៧ ក្នុងសម័យរាជវង្ស Le នៅពេលដែលស្តេច Le Dai Hanh សម្រេចព្រះហឫទ័យយាងទៅភ្ជួរស្រែនៅឃុំ Doi Son ស្រុក Duy Tien ក្នុងខេត្ត Ha Nam បច្ចុប្បន្ន ដើម្បីជំរុញការដាំដុះស្រូវ ។

ទំនៀមទំលាប់នេះបានក្លាយជាប្រពៃណីប្រចាំឆ្នាំដែលត្រូវបានសង្កេតឃើញតាមរយៈរាជវង្សជាច្រើន មុនពេលកប់បាត់ក្រោមរជ្ជកាលរបស់ស្តេច Khai Dinh នៃរាជវង្សង្វៀន ហើយវាត្រូវបានស្ដារឡើងវិញនៅឆ្នាំ ២០០៩ ។
ចំណែកពិធីដែលប្រារព្ធឡើងក្នុងព្រឹត្តិការណ៍នេះរួមមាន ក្បួនដង្ហែស្គរធំ និងផ្ទាំងអនុស្សាវរីយ៍របស់ស្តេច Le Dai Hanh ។ ក្បួនដង្ហែបន្តទៅកាន់វាលដែលស្ដេចភ្ជួររាស់ ក្រោយមកបន្តពិធីថ្វាយបង្គំព្រះកសិកម្មដើម្បីបួងសួងសុំឲ្យមានរដូវទទួលបានទិន្នផលខ្ពស់ និងសម្បូរសប្បាយ ។

ក្នុងសុន្ទរកថា លោក ង្វៀន សួនហ្វុកបានសង្កត់ធ្ងន់ថា ដោយសារគ្រោះមហន្តរាយធម្មជាតិ និងជំងឺ ជាពិសេសជំងឺកូវីដ ១៩ កាលពីឆ្នាំមុន វិស័យកសិកម្ម និងជនបទបានជួយធានាសន្តិសុខស្បៀង បង្កើតមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ការនាំចេញ និងការលើកកម្ពស់កិត្យានុភាពរបស់វៀតណាមជាដើម ៕





ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ ពលករចំណាកស្រុកនៅ វៀតណាម សម្រុកទៅធ្វើតេស្តរកកូវីដ ក្រោយចប់ចូលឆ្នាំ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


