ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យរង្វាន់ ១០ លានដុល្លារ បើអ្នកណាជួយចាប់មេដឹកនាំក្រុម ISIS-K (មានវីដេអូ)
សហរដ្ឋអាមេរិកកំពុងផ្តល់ប្រាក់រហូតដល់ ១០ លានដុល្លារសម្រាប់ព័ត៌មានអំពីទីតាំង ឬការកំណត់អត្តសញ្ញាណរបស់លោក Sanaullah Ghafari មេដឹកនាំក្រុម ISIS-K របស់អាហ្វហ្គានីស្ថាន ។
រង្វាន់ដែលផ្តល់ដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទក៏នឹងប្រគល់ឲ្យអ្នកណាម្នាក់ដែលផ្ដល់ព័ត៌មានណាមួយអាចនាំទៅដល់ការចាប់ខ្លួនក្រុមភេរវករដែលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏សាហាវកាលពីឆ្នាំមុននៅឯអាកាសយានដ្ឋានកាប៊ុល ដែលត្រូវបានអះអាងដោយក្រុម ISIL ក្នុងខេត្ត Khorasan ឬហៅថា ISIS-K ។
គួររំឭកថា ការវាយប្រហារកាលពីខែសីហា ឆ្នាំ ២០២១ នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន ១៧០ នាក់ និងបុគ្គលិកយោធារបស់សហរដ្ឋអាមេរិកចំនួន ១៣ នាក់ ស្របពេលពេលដែលអាមេរិកបានដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
បើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា លោក Sanaullah Ghafari ឬគេស្គាល់ឈ្មោះមួយទៀតថា Shahab al-Muhajir ត្រូវបានតែងតាំងជាមេដឹកនាំក្រុម ISIS-K ក្នុងខែមិថុនា ឆ្នាំ ២០២០ និងជាអ្នកទទួលខុសត្រូវចំពោះការអនុម័តប្រតិបត្តិការរបស់ក្រុម ISIS-K ទាំងអស់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាអ្នកតំណាងសម្រាប់ការរៃអង្គាសថវិកាសម្រាប់ក្រុមរបស់ខ្លួនជាដើម ។
ចំណែកលទ្ធផលនៃការស៊ើបអង្កេតរបស់យោធាអាមេរិកលើការវាយប្រហារកាលពីថ្ងៃទី ២៦ ខែសីហា នៅអាកាសយានដ្ឋានក្រុងកាប៊ុល ដែលចេញនៅថ្ងៃទី ៤ ខែកុម្ភៈ បានរកឃើញថា ការវាយប្រហារនោះទំនងជាធ្វើឡើងដោយមនុស្សម្នាក់ដែលបានបំផ្ទុះឧបករណ៍ផ្ទុះតែមួយនៅក្នុងហ្វូងមនុស្សដែលកំពុងប្រមូលផ្តុំគ្នា ។
ក្រោយមកប៉ុន្មានថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក អាមេរិកក៏បានឆ្លើយតបដោយធ្វើការវាយប្រហារដោយយន្តហោះដ្រូន ខណៈមន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារនោះកំណត់គោលដៅលើ អ្នកប្រយុទ្ធរបស់ក្រុម ISIS-K ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ភ្លាមៗថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក មិនបានចំគោលដៅលើក្រុម ISIS-K នោះទេ ដែលធ្វើឲ្យជនស៊ីវិលអាហ្វហ្គានីស្ថាន ១០ នាក់ រួមទាំងកុមារជាច្រើននាក់ត្រូវបានសម្លាប់ទៅវិញ ។ ក្រោយមកមន្ត្រីអាមេរិកបានសុំទោសចំពោះការវាយប្រហារនេះ បើទោះបីជាគ្មានសមាជិកយោធាអាមេរិកត្រូវបានផ្តន្ទាទោសក៏ដោយ ។
គួរបញ្ជាក់ថា លោក Ghafari ត្រូវបានគេដឹងព័ត៌មានពីគាត់តិចតួចណាស់ ប៉ុន្តែគាត់ត្រូវបានគេនិយាយថា ជាមេបញ្ជាការក្រុមអាល់កៃដា ឬជាអតីតសមាជិកនៃបណ្តាញ Haqqani ដែលជាបក្សពួកដ៏មានឥទ្ធិពល និងគួរឲ្យខ្លាចបំផុតនៅក្នុងក្រុមតាលីបង់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


