ព័ត៌មានអន្ដរជាតិ
ថៃ នឹងទិញយន្តហោះបំបាំងកាយ ចាំតែ អាមេរិក “អូខេ” ប៉ុណ្ណោះ (មានវីដេអូ)
ប្រទេសថៃនឹងទិញយន្តហោះបំបាំងកាយ Lockheed Martin F-35 ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រម ។ កាលពីខែមករាប្រទេសថៃបានត្រៀមទុកថវិកាចំនួន ៤១៣ លានដុល្លារសម្រាប់យន្តហោះចំនួន ៤ គ្រឿង ប៉ុន្តែមេទ័ពអាកាសថៃម្នាក់បាននិយាយថា ថៃចង់ទិញយន្តហោះរហូតដល់ ៨ គ្រឿង ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា នាយកដ្ឋានមិនបញ្ជាក់ ឬធ្វើអត្ថាធិប្បាយលើការផ្ទេរ ឬការលក់ដែលបានស្នើឡើងនេះនោះទេ រហូតដល់សមាជត្រូវបានជូនដំណឹងជាផ្លូវការអំពីការលក់នេះ ។
ចំណែកអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Lockheed Martin បានប្រាប់ Reuters ថា ការសម្រេចចិត្តគឺអាស្រ័យលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយគាត់មិនប្រាកដថានឹងធ្វើការសម្រេចចិត្តបែបណានោះទេ ។

កងទ័ពអាកាសថៃបានយល់ព្រមទិញយន្តហោះទាំងនោះកាលពីខែមករា ដោយលើកឡើងពីតម្រូវការក្នុងការពង្រឹងការការពារជាតិរបស់ប្រទេសថៃ បន្ទាប់ពីយន្តហោះរបស់ខ្លួនបច្ចុប្បន្ននេះមានអាយុលើស ៣០ ឆ្នាំទៅហើយដែលអាចបង្កើតហានិភ័យសុវត្ថិភាពណាមួយ ។
កងទ័ពអាកាសក៏បាននិយាយផងដែរថា ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយដើម្បីទិញចាប់តាំងពីតម្លៃបានធ្លាក់ចុះ ។ វានឹងចំណាយប្រាក់ជិត ២២ ពាន់លានបាត ប្រសិនបើខ្លួនទិញយន្តហោះចំនួន ៨ គ្រឿង ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-35 ត្រូវបានគេចាត់ទុកថាជាការនាំចេញដ៏រសើបខ្លាំងដែលសហរដ្ឋអាមេរិកលក់ទៅឲ្យឲ្យសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនប៉ុណ្ណោះ ហើយប្រទេសតែមួយគត់នៅឥណ្ឌូប៉ាស៊ីហ្វិកដែលបានទិញយន្តហោះទាំងនេះពីសហរដ្ឋអាមេរិកគឺអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ អូមីក្រុងបំបាំងកាយ នឹងជំរុញការឆ្លងកូវីដនៅថៃ កើនដល់ ១០ម៉ឺនករណី ក្នុងមួយថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា