Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ទីក្រុងធំទី ២ របស់ អ៊ុយក្រែន កំពុងវាយសម្រុកចូល ដោយកងកម្លាំង រុស្ស៊ី

បានផុស

នៅ

យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធជាមួយទាហានរុស្ស៊ីនៅតាមដងផ្លូវនៃទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ស្ថិតនៅភាគឦសាននៃប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងលោក Oleh Sinegubov បាននិយាយថា រថយន្តធុនស្រាលបានចូលមកក្នុងទីក្រុង ខណៈដែលលោកបានជំរុញអ្នកស្រុកចំនួន ១.៤ លាននាក់ឲ្យស្នាក់នៅក្នុងផ្ទះ ។

ការវាយសម្រុកចូលនេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​កាំជ្រួចមីស៊ីល​បានបន្តបាញ់ដូចទឹកភ្លៀង​ពេញ​មួយ​យប់ ខណៈសេវាសង្គ្រោះបន្ទាន់បាននិយាយថា អគារលំនៅដ្ឋាន ៩ ជាន់ត្រូវបានវាយប្រហារ ។

អគារនេះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយស្ត្រីចំណាស់ម្នាក់ត្រូវបានសម្លាប់ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មនុស្សប្រហែល ៦០ នាក់បានរួចជីវិត ខណៈដែលពួកគេបានភៀសខ្លួននៅក្នុងបន្ទប់ក្រោមដី ។

បើយោងតាមទីភ្នាក់ងារទំនាក់ទំនងរដ្ឋអ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ីក៏បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិនៅក្បែរនោះផងដែរដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ អតីតប្រធានាធិបតី អ៊ុយក្រែន ថា “ពិភពលោកកុំខ្លាច ពូទីន”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម