ព័ត៌មានអន្ដរជាតិ
លោក Zelensky រិះគន់ ណាតូ ថា “ប្រជាជនអ៊ុយក្រែន ស្លាប់ដោយសាតែអង្គការនេះ”
ប្រធានាធិបតីអ៊ុយក្រែន បានរិះគន់អង្គការណាតូ ចំពោះការបដិសេធរបស់ខ្លួន ក្នុងការអនុវត្ត តំបន់គ្មានការហោះហើរលើប្រទេស ហើយនិយាយថា “មនុស្សទាំងអស់ដែលស្លាប់ចាប់ពីថ្ងៃនេះទៅ គឺស្លាប់ដោយសារតែអ្នក ដោយសារតែការចុះខ្សោយរបស់អ្នក ដោយសារតែការខ្វះការរួបរួមរបស់អ្នក ” ។

អ្វីទាំងអស់ដែលសម្ព័ន្ធភាពអាចធ្វើបាននៅថ្ងៃនេះ គឺឆ្លងកាត់ប្រព័ន្ធលទ្ធកម្មរបស់ខ្លួន ៥០ តោននៃប្រេងម៉ាស៊ូតសម្រាប់អ៊ុយក្រែន។ ប្រហែលជាដូច្នេះ យើងអាចដុតអនុស្សរណៈ Budapest ។ នេះគឺជាការសំដៅទៅលើការធានាសន្តិសុខឆ្នាំ ១៩៩៤ ដែលបានផ្តល់ឲ្យអ៊ុយក្រែន ជាថ្នូរនឹងការដកអាវុធនុយក្លេអ៊ែរសម័យសូវៀតរបស់ខ្លួន។

លោកបានបន្ថែមថា “យើងជឿថា រដ្ឋសមាជិកណាតូបានបង្កើតខ្លួនឯងនូវរឿងនិទានមួយថា ការបិទដែនអាកាសក្នុងប្រទេសអ៊ុយក្រែន នឹងបង្កឲ្យមានការឈ្លានពានដោយផ្ទាល់ ពីរុស្ស៊ីប្រឆាំងនឹងអង្គការណាតូ។ វាជាការធ្វើពុតត្បុតដោយខ្លួនឯងចំពោះអ្នកដែលខ្សោយ និងខ្វះទំនុកចិត្ត។ ទោះជាពួកគេអាចមានអាវុធខ្លាំងជាងយើងក៏ដោយ”។ លោកបាននិយាយទៀតថា សម្ពន្ធភាពបានផ្ដល់ភ្លើងខៀវ ដល់ការទម្លាក់គ្រាប់បែកលើទីក្រុង និងភូមិនានារបស់អ៊ុយក្រែន។

លោកប្រធានាធិបតី ក៏បានបន្ថែមចុងក្រោយថា “អ្នកអាចបិទដែនអាកាសបាន។ ខ្ញុំមិនដឹងថា តើអ្នកណាអាចការពារបាន ឬថាតើអ្នកពិតជាមានសមត្ថភាពការពារសមាជិកណាតូទេ ។ អ្នកនឹងមិនអាចបង់ឲ្យពួកយើងជាមួយនឹងប្រេងមួយលីត្រ សម្រាប់លីត្រនៃឈាមរបស់យើង ស្រក់សម្រាប់អឺរ៉ុបរួមរបស់យើង និងសេរីភាពរួមគ្នាបានទេ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាមេរិក ថា រុស្ស៊ី នឹងពង្រាយទាហានស៊ីឈ្នួលរហូតដល់ ១ ពាន់នាក់ទៅ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


