ព័ត៌មានអន្ដរជាតិ
រំឭកគ្រោះមហន្តរាយ ផ្ទុះរោងចក្រនុយក្លេអ៊ែរ Chernobyl របស់ អ៊ុយក្រែន ធ្លាប់សម្លាប់មនុស្សរាប់លាននាក់
គ្រោះមហន្តរាយនៃរោងចក្រនុយក្លេអ៊ែរ Chernobyl របស់អ៊ុយក្រែន ជាសោកនាដកម្មមួយដែលបានកើតឡើងនៅថ្ងៃសៅរ៍ទី ២៦ ខែមេសា ឆ្នាំ ១៩៨៦ ។ ហេតុការណ៍នេះ បានសម្លាប់មនុស្សរាប់លាននាក់ និងធ្វើឲ្យអ្នកដែលរស់នៅកើតជំងឺមហារីក ដោយសារតែការលេចធ្លាយវិទ្យុសកម្មចេញមក។

រោងចក្រនុយក្លេអ៊ែរ Chernobyl មានទីតាំងនៅ Chernobyl ក្នុងតំបន់ Kiev ភាគខាងជើងអ៊ុយក្រែន ជិតព្រំដែនបេឡារុស (នៅពេលនោះ អ៊ុយក្រែន និងបេឡារុស នៅតែជាផ្នែកមួយនៃសហភាពសូវៀត)។
ឧបទ្ទវហេតុនេះ កើតឡើងនៅពេលដែលវិស្វករកំពុងធ្វើតេស្តប្រតិបត្តិការ នៃប្រព័ន្ធត្រជាក់បន្ទាន់ នៃស្នូលរ៉េអាក់ទ័រនុយក្លេអ៊ែរ។ ប៉ុន្តែការធ្វើតេស្តប្រព័ន្ធ ត្រូវបានពន្យារពេលធ្វើតេស្តដោយវិស្វករវេនយប់ រហូតដល់ការកើនឡើងសម្ពាធចំហាយទឹកភ្លាមៗ។ ប៉ុន្តែប្រព័ន្ធបិទដោយស្វ័យប្រវត្តិមិនដំណើរការទេ វាឡើងកម្ដៅរហូតដល់ស្នូលរ៉េអាក់ទ័រនុយក្លេអ៊ែរលេខ ៤ រលាយ និងផ្ទុះឡើងមក។

ជាលទ្ធផល នៃការផ្ទុះ ផេះវិទ្យុសកម្មបានហក់ចូលទៅក្នុងបរិយាកាស គ្របដណ្ដប់ភាគខាងលិចនៃសហភាពសូវៀត អឺរ៉ុបខាងកើត អឺរ៉ុបខាងលិច អឺរ៉ុបខាងជើង បានបង្ខំឲ្យអ៊ុយក្រែន បេឡារុស និងរុស្ស៊ី ជម្លៀសប្រជាជនជិត ៣៥ម៉ឺននាក់ជាបន្ទាន់ពីតំបន់នោះ។

មនុស្ស ៣១ នាក់បានស្លាប់ភ្លាមៗ ដោយសារតែជាម៉ាស៊ីនរ៉េអាក់ទ័រ រួមទាំងបុគ្គលិកសង្គ្រោះបន្ទាន់។ ប៉ុន្តែរបាយការណ៍ UNSCEAR បង្ហាញពីការស្លាប់ចំនួន ៦៤ នាក់គិតត្រឹមឆ្នាំ ២០០៨ ដែលត្រូវបានបញ្ជាក់ថាបណ្ដាលមកពីវិទ្យុសកម្ម ខណៈដែល Chernobyl បានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់អាចមានដល់ទៅ ៤,០០០ នាក់ក្នុងចំណោមអ្នកដែលត្រូវបានប៉ះពាល់នឹងកម្រិតវិទ្យុសកម្មខ្ពស់។ (បុគ្គលិកសង្គ្រោះបន្ទាន់ ២០០.០០០នាក់ អ្នកជម្លៀស១១៦.០០០នាក់ និងអ្នកស្រុក២៧០.០០០ នាក់នៅក្នុងតំបន់ដែលមានមេរោគច្រើនបំផុត) តួលេខនេះគឺជាការប៉ាន់ប្រមាណនៃចំនួនអ្នកស្លាប់សរុប រួមទាំងបុគ្គលិកសង្គ្រោះបន្ទាន់ប្រហែល ៥០នាក់ដែលបានស្លាប់ភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុវិទ្យុសកម្មស្រួចស្រាវកុមារ ៩ នាក់បានស្លាប់ដោយសារជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ហើយអនាគតបានព្យាករថា មានមនុស្សស្លាប់សរុបចំនួន ៣,៩៤០ នាក់ដោយសារជំងឺមហារីក និងជំងឺមហារីកឈាមដែលបណ្ដាលមកពីវិទ្យុសកម្ម។ គេប៉ាន់ប្រមាណថាមនុស្សជាង ៦០០,០០០នាក់បានរងផលប៉ះពាល់ដោយផ្ទាល់ដោយការផ្ទុះនេះ។

ទោះយ៉ាងណាក៏ដោយ ការស្រាវជ្រាវពី Greenpeace បង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីក នៅក្នុងគ្រោះមហន្តរាយ Chernobyl គឺប្រហែល១០០,០០០ ទោះបីជាជំងឺមហារីកអាចកើតឡើង ដោយសារហេតុផលផ្សេងទៀតក៏ដោយ។ មូលហេតុនៃជំងឺមហារីកទាំងនេះ ចំពោះមនុស្ស គឺវិទ្យុសកម្មដែលសាយភាយចេញពី Chernobyl ហើយចំនួនអ្នកស្លាប់ដោយសារជំងឺមហារីក នៅតែបន្តកើនឡើង។ នេះក៏ព្រោះតែមនុស្ស នៅតែរស់នៅក្នុងតំបន់ដែលមានជាតិវិទ្យុសកម្ម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ wikipedia
ចុចអាន៖ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


