ព័ត៌មានអន្ដរជាតិ
ប្រទេសនេះដាក់ទណ្ឌកម្មច្រើនជាងគេលើរុស្ស៊ី តែមិនមែនអាមេរិក
សារព័ត៌មានអាមេរិក Bloomberg បានគណនាថា ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសឈានមុខគេក្នុងពិភពលោកដែលទទួលរងចំនួនទណ្ឌកម្មនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីធ្វើការវាយប្រហារនៅប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយ ផ្អែកលើទិន្នន័យពី Castellum បង្ហាញថា ក្រុមហ៊ុនអាជីវកម្ម បុគ្គល និងកម្មវត្ថុផ្សេងទៀតរបស់រុស្ស៊ីជាង៥៥៣០ត្រូវបានទទួលរងទណ្ឌកម្ម ចាប់តាំងពីរុស្ស៊ីបានទទួលស្គាល់សាធារណៈ Donbass កាលពីថ្ងៃទី២២ ខែកុម្ភៈ និងការចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន ថ្ងៃទី២៤ ខែកុម្ភៈ។

កាលពីមុន ប្រទេសអ៉ីរ៉ង់ជាអ្នកឈានមុខពីការទទួលរងទណ្ឌកម្មគឺ៣៦១៦ទាំងបុគ្គល និងស្ថាប័ន។
ទោះបីជាយ៉ាងណា ទណ្ឌកម្មលើអ៊ីរ៉ង់ត្រូវបានដាក់រយៈពេលមួយទសវត្សរ៍មកហើយដោយសារបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរជាចម្បង ខណៈប្រហែលពាក់កណ្តាលនៃទណ្ឌកម្មលើរុស្ស៊ីត្រូវបានដាក់ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ។
ជារួម ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈមក ទណ្ឌកម្មភាគច្រើនបំផុតលើរុស្ស៊ីត្រូវបានដាក់លើបុគ្គលដែលមាន២៤២៧នាក់។ ស្ថាប័នចំនួន៣៤៣ ក្នុងនោះមានក្រុមហ៊ុនអាជីវកម្ម ធនាគារ និងស្ថាប័នរដ្ឋាភិបាល។
ប្រទេសដែលទណ្ឌកម្មច្រើនបំផុតលើរុស្ស៊ីគឺប្រទេសស្វីសដែលបានដាក់ទណ្ឌកម្មដល់ទៅ៥៦៨វ៉ាដាច់សហភាពអឺរ៉ុបដែលមាន៥១៨។ ទន្ទឹមជាមួយគ្នានេះសហរដ្ឋអាមេរិកដែលរិះគន់ខ្លាំងបំផុតចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែនបានដាក់ទណ្ឌកម្មចំនួន២៤៣ប៉ុណ្ណោះ និងបន្ទាប់មកប្រទេសកាណាដា និងអូស្ត្រាលី។
សហស្ថាបនិក Castellum និងជាអតីតមន្ត្រីក្រសួងរតនាគារអាមេរិក លោក Peter Piatetsky បានហៅទណ្ឌកម្មលើរុស្ស៊ីចុងក្រោយបំផុតគឺជា«សង្គ្រាមនុយក្លេអ៊ែរហិរញ្ញវត្ថុ និងជាព្រឹត្តិការណ៍ទណ្ឌកម្មធំបំផុតក្នុងប្រវត្តិសាស្ត្រ»។
បន្ទាប់ពីរុស្ស៊ី និងអ៉ីរ៉ង់ ប្រទេសដែលរងទណ្ឌកម្មជាច្រើនសកលច្រើនជាងគេទៀតមានប្រទេសស៊ីរី (ទណ្ឌកម្ម២៦០៨) និងកូរ៉េខាងជើង (ទណ្ឌកម្ម២០៧៧), វ៉េណេស៊ុយអេឡា (ទណ្ឌកម្ម៦៥១), មីយ៉ាន់ម៉ា (ទណ្ឌកម្ម៥១០) និងគុយបា (ទណ្ឌកម្ម២០៨)៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


