ព័ត៌មានអន្ដរជាតិ
Wladimir Klitschko សារភាពថា សង្គ្រាមនៅ អ៊ុយក្រែន ជាការប្រយុទ្ធដ៏ធំបំផុតក្នុងជីវិតរបស់គាត់
លោក Wladimir Klitschko បានសារភាពថា គាត់កំពុងស្ថិតក្នុងការប្រយុទ្ធដ៏ធំបំផុតនៃជីវិតរបស់គាត់នៅលើខ្សែបន្ទាត់ជួរមុខដ៏គួរឲ្យភ័យខ្លាចនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ។

អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករូបនេះបានចាប់ដៃជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ Vitali Klitschko ដើម្បីការពារជាតិរបស់គាត់ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។
លោក Wladimir Klitschko បាននិយាយថា “មនុស្សម្នានិយាយថានេះជាការប្រយុទ្ធដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំយល់ស្រប ។ វាពិតជាសោកស្តាយណាស់ក្នុងការដឹងថា សង្រ្គាមនេះគួរឲ្យរន្ធត់ប៉ុណ្ណា” ។

លោកបន្តថា “នេះជាមូលហេតុដែលខ្ញុំស្នើប្រជាជនទាំងអស់គាំទ្រយុទ្ធនាការរបស់យើង ហើយធ្វើសកម្មភាពឥឡូវនេះតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីគាំទ្រអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Wladimir Klitschko រួមជាមួយប្អូនប្រុសលោក Vitali Klitschko ដែលក៏ជាអភិបាលក្រុងកៀវរបស់អ៊ុយក្រែន បានធ្វើដំណើរទៅកាន់ជួរមុខនៃសង្គ្រាម ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្លាប់សម្រាប់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


