ព័ត៌មានអន្ដរជាតិ
ក្រុមរដ្ឋឥស្លាមបញ្ជាក់ពីការស្លាប់មេដឹកនាំរបស់ខ្លួន និងតែងតាំងមេដឹកនាំថ្មី
កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ក្រុមរដ្ឋឥស្លាម បានបញ្ជាក់ពីការស្លាប់មេដឹកនាំរបស់ខ្លួនឈ្មោះ Abu Ibrahim Al-hashemi Al-Quraishi និងអ្នកនាំពាក្យ Abu Hamza Al-Quraishi ព្រមទាំងបានប្រកាសលោក Abu Al-Hassan Al-hashemi Al-Quraishi ជាមេដឹកនាំថ្មី។

រដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា មេដឹកនាំរដ្ឋឥស្លាម Quraishi ដែលជាអ្នកប្រាជ្ញខាងសាសនា និងជាទាហាននៅក្នុងជួរកងទ័ពរបស់អតីតមេដឹកនាំអ៉ីរ៉ាក់ Saddam Hussein ដែលបានដឹកនាំក្រុម រដ្ឋឥស្លាម ចេញពីស្រមោលខ្មៅរយៈពេលពីរឆ្នាំបានស្លាប់នៅក្នុងការវាយឆ្មក់របស់កងកម្លាំងពិសេសអាមេរិកមួយនៅភាគខាងជើងប្រទេសស៊ីរីកាលពីខែកុម្ភៈ នៅពេលគាត់បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងសមាជិកគ្រួសាររបស់ខ្លួនទៀតផង។
ការស្លាប់របស់ Quraishi អាយុ៤៥ឆ្នាំគឺជាការវាយប្រហារធ្ងន់ធ្ងរមួយទៀតចំពោះក្រុមរដ្ឋឥស្លាម រយៈពេលពីរឆ្នាំនេះ បន្ទាប់ពីក្រុមមូស្លីមនីកាយស៊ុននីដ៏ឃោរឃៅបានបាត់បង់មេដឹកនាំយូរអង្វែងរបស់ខ្លួន Abu Bakr al-Baghdadi ក្នុងការវាយប្រហារស្រដៀងគ្នាកាលពីឆ្នាំ២០១៩។
ក្រុមរដ្ឋឥស្លាមនេះមិនបានបដិសេធ ឬបញ្ជាក់ពីការលើកឡើងរបស់អាមេរិកទេ ហើយអ្នកនាំពាក្យថ្មីឈ្មោះ Abu Umar al Muhajir បាននិយាយក្នុងសុន្ទរកថាជាសំឡេងមួយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រយុទ្ធចុងក្រោយរបស់លោក Quraishi គឺនៅពន្ធនាគារ Ghuwayran ក្នុងទីក្រុង Hasaka ភាគខាងជើងប្រទេសស៊ីរី។
មន្ត្រីបាននិយាយថា យ៉ាងហោចណាស់អ្នកទោស និងសកម្មប្រយុទ្ធ២០០នាក់ ព្រមទាំងកម្លាំងសន្តិសុខ៣០នាក់បានស្លាប់ក្នុងការវាយប្រហាររបស់រដ្ឋឥស្លាមលើពន្ធនាគារកាលពីខែមករាក្នុងគោលបំណងរំដោះសមាជិករបស់ពួកគេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


