ព័ត៌មានអន្ដរជាតិ
ឆ្លៀតឱកាសសង្គ្រាមអ៊ុយក្រែន ក្រុម ISIS ប្រាប់សមាជិកឲ្យវាយប្រហារលោកខាងលិច
ក្រុមភេរវកម្ម រដ្ឋឥស្លាម (IS, អតីត ISIS/ISIL) បានអំពាវនាវដល់សមាជិក និងអ្នកគាំទ្ររបស់ខ្លួនឲ្យធ្វើចលនាជីហាតប្រឆាំងនឹងអឺរ៉ុប និងអ៉ីស្រាអែល ខណៈប្រទេសលោកខាងលិចកំពុងជាប់ដៃនឹងស្ថានភាពសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសារអនឡាញដែលចេញផ្សាយដោយកាសែត Times កាលពីថ្ងៃចន្ទ។
អ្នកនាំពាក្យថ្មីរបស់ IS លោក Omar al-Muhajir បាននិយាយក្នុងសារដែលចេញផ្សាយថា ក្រុមជីហាតគួរតែធ្វើការវាយប្រហារ នៅពេលអ្នកទាំងនោះចាត់ទុកជាអ្នកធ្វើសង្គ្រាមសាសនាវាយប្រហារគ្នាទៅវិញទៅមក។

អ្នកនាំពាក្យរបស់ក្រុមភេរវកម្មបានប្រាប់អ្នកគាំទ្រឲ្យបំពាក់អាវុធដោយខ្លួនឯង និងបានអំពាវនាវឲ្យធ្វើយុទ្ធនាការណ៍សងសឹកមួយសម្រាប់ការស្លាប់មេដឹកនាំរបស់ខ្លួនលោក Abu Ibrahim al Hashimi al Qurayshi ដែលត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់អាមេរិកក្នុងឆ្នាំនេះ។
មេដឹកនាំ ISIS ដែលដាក់ខ្លួនឯងជាអ្នកជំនួស និងជាបុគ្គលតាមប្រមាញ់បំផុតរបស់អាមេរិកគឺ Abu Bakr al-Baghdadi បានដឹកនាំជំនួសលោក Abu Hasan al-Hashimi al-Qurashi បាននិយាយថា ត្រូវបានជ្រើសរើសដោយអ្នកស្នងតំណែងមុនរបស់លោកដើម្បីក្លាយជាមេដឹកនាំក្រុមបន្ទាប់។
ខណៈពេលប្រទេសអឺរ៉ុបខាងលិចកំពុងជាប់ដៃក្នុងសង្គ្រាមនៅអ៊ុយក្រែន និងសម្រាប់ការផ្គត់ផ្គង់ថាមពល ប្រទេសអ៉ីស្រាអែលភាគច្រើននៅឆ្ងាយពីជម្លោះ។
ទោះបីជាយ៉ាងណា វាបានកំពុងវាយប្រហារលើជនជាតិប៉ាឡេស្ទីន ដែលជារឿយៗនៅតំបន់ West Bank បន្ទាប់ពីមានការវាយប្រហារភេរវកម្ម២លើកដោយអ្នកស្មោះស្ម័គ្រ ISIS។ ការកើនឡើងហិង្សាឈានដល់ការប្រឈមមុខដាក់គ្នារវាងប៉ូលិសអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅព្រះវិហារ al-Aqsa កាលពីថ្ងៃសុក្រដែលបណ្តាលឲ្យមនុស្សជាង១៥០នាក់របួស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


