Connect with us

ព័ត៌មានអន្ដរជាតិ

លេចចេញវីដេអូក្លែងក្លាយ លោក Zelensky  អំពាវនាវ​ឲ្យ​ទាហាន​អ៊ុយក្រែន​ដាក់​អាវុធចុះ

បានផុស

នៅ

វីដេអូ​ក្លែងក្លាយ​របស់​ប្រធានាធិបតី Volodymyr Zelensky ដែលអំពាវនាវ​ឲ្យ​ទាហាន​អ៊ុយក្រែន​ដាក់​អាវុធចុះ ​កំពុង​ផ្ទុះខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម។

This image has an empty alt attribute; its file name is Copy-of-Rating-Overlay-FEATURED-IMG-5-1024x576.webp

ទោះបីជាបបូរមាត់របស់គាត់ធ្វើចលនាស្របគ្នានឹងសំឡេងក៏ដោយ ប៉ុន្តែក្បាលរបស់លោក Zelensky មើលទៅមិនត្រូវនឹងចលនា ហើយសំឡេងក៏មិនដូចគាត់ដែរ។

វីដេអូ​ក្លែងក្លាយ​នេះ ​បាន​លេច​ឡើង​នៅ​លើ​គេហទំព័រ​របស់​ទូរទស្សន៍​អ៊ុយក្រែន Ukrayina 24 ហើយ​​សារនេះ​ក៏​ត្រូវ​បាន​ចាក់​ផ្សាយ​យ៉ាង​ខ្លី​តាម​ទូរទស្សន៍ផង​ដែរ។

This image has an empty alt attribute; its file name is 50f1c2e2-90cd-485f-9809-bbaf90b3664b.jpg

Ukrayina 24 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គេហទំព័រ និងស្ថានីយ៍របស់ខ្លួនត្រូវបានគេ Hack។ បច្ចុប្បន្ន គេហទំព័រនេះមិនអាចចូលបានទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បានច្រានចោលសុន្ទរកថានេះថា ក្លែងក្លាយ។ នៅក្នុងវីដេអូដែលបង្ហោះលើ Instagram លោកនិយាយថា “លោកមានតែស្នើឲ្យទាហានរុស្ស៊ីដាក់អាវុធចុះ ហើយត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ”។

This image has an empty alt attribute; its file name is skynews-zelenskyy-deepfake_5708613-1024x576.jpg

វីដេអូឃ្លីបនេះ ទំនងជាត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យា Deepfake ដើម្បីកែវីដេអូ ដែលជាធម្មតាជំនួសមុខមនុស្សម្នាក់ជាមួយនឹងមនុស្សម្នាក់ទៀត មើលទៅដូចពិតៗ។

ប្រសិនបើរឿងនេះត្រូវបានបញ្ជាក់មែននោះ ឃ្លីបរបស់លោក Zelensky នេះ នឹងក្លាយជាវីដេអូក្លែងក្លាយលើកដំបូងក្នុងសង្រ្គាម៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Zelensky លើកហេតុការណ៍រន្ធត់ជាប្រវត្តិសាស្រ្តចំនួន២ នៅពេលអង្វរករសុំជំនួយ ពីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម