Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រគល់ទាហាន រុស្ស៊ី ៩ នាក់ជាថ្នូរដោះលែងអភិបាលក្រុង ដែលត្រូវឃុំខ្លួន (មានវីដេអូ)

បានផុស

នៅ

អ៊ុយក្រែន​បាន​ប្រគល់​ទាហាន​រុស្ស៊ី​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ៩ ​នាក់​ដើម្បី​ធានាឲ្យ​មាន​ការ​ដោះលែង​អភិបាលក្រុង Melitopol ​ដែល​កាន់កាប់ដោយ​អ៊ុយក្រែន ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Darya Zarivnaya ជំនួយការសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ពេលនេះលោក Ivan Fedorov អភិបាលក្រុង Melitopol ត្រូវបានដោះលែងពីការជាប់ឃុំឃាំងរបស់រុស្ស៊ីហើយ ហើយរុស្ស៊ីក៏បានទទួលទាហានដែលត្រូវបានចាប់ខ្លួនចំនួន ៩ នាក់ដែលកើតក្នុងឆ្នាំ ២០០២ និង ២០០៣ វិញផងដែរ” ។

ទន្ទឹមនោះ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បាននិយាយកាលពីថ្ងៃពុធថា លោក Fedorov ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពរុស្ស៊ីកាលពីថ្ងៃទី ១១ ខែមីនា គឺពិតជាត្រូវបានដោះលែង ខណៈដែលលោក Zelenskyy បានស្នើសុំជំនួយពីប្រមុខរដ្ឋនៃប្រទេសផ្សេងៗសម្រាប់ការដោះលែងលោក Fedorov នេះផងដែរ ។

លោក Ivan Fedorov អភិបាលក្រុង Melitopol

គួររំឭកថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានទាក់ទាញការថ្កោលទោសជាអន្តរជាតិ និងនាំឲ្យមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើទីក្រុងមូស្គូ ក៏ដូចជាជំរុញឲ្យមានការបណ្តេញក្រុមហ៊ុនសកលចេញពីប្រទេសរុស្ស៊ីផងដែរ ។

បើយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៧២៦ នាក់ត្រូវបានសម្លាប់ និង ១,១៧៤ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ខណៈមនុស្សជាង ៣ លាននាក់ក៏បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ តុលាការពិភពលោកឲ្យ រុស្ស៊ី ធ្វើរឿងមួយនេះជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម