Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​អនុញ្ញាត​​ឲ្យ​​ជន​​ភៀស​​ខ្លួន​អ៊ុយក្រែន​​​ចូល​តាម​​ព្រំ​ដែន​​​ម៉ិក​ស៊ិក​ និង​​រស់​​នៅ១​ឆ្នាំ​

បានផុស

នៅ

នៅ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​ជា​មួយ​ប្រទេស​​ម៉ិកស៊ិក មន្ត្រី​អាមេរិកកំពុង​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​​ពី​ការ​វាយ​ប្រហារ​​ជា​មួយ​រុស្ស៊ី​ចូល​ទៅ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក​​ និង​ស្នាក់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​​​រយៈ​ពេល​មួយ​ឆ្នាំ។

ជន​ជាតិ​អ៊ុយក្រែន​ជា​ច្រើន​នាក់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ពួក​គេ​បាន​​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​នៅ​ទី​ក្រុង Tijuana ​ភាគ​ខាង​ជើង​ម៉ិកស៊ិក​ក្នុង​សប្តាហ៍​នេះ និង​​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ចូល ព្រម​ទាំង​ឲ្យ​​​រស់​​នៅ​រហូត​ដល់​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​មន្ត្រី​​គយ និង​ការពារ​ព្រំ​ដែន​អាមេរិក (CBP) ​ម្នាក់​បាន​និយាយ​ថា អាជ្ញាធរ​អាមេរិក​​កំពុង​ផ្តល់​ការ​​អនុញ្ញាត​​មនុស្ស​ធម៌​បណ្តោះ​អាសន្ន​រយៈ​ពេល​មួយ​ឆ្នាំ​ដល់​ប្រជា​ជន​អ៊ុយក្រែន។

CBP និង ​ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) ដែល​មើល​ការ​ខុស​ត្រូវ​ទី​ភ្នាក់​ងារ​ព្រំ​ដែន​មិន​​ធ្វើ​ការ​អត្ថាធិប្បាយ​អ្វី​ជុំ​វិញ​បញ្ហា​នេះ​ទេ។ DHS បាន​និយាយ​​កាល​ពី​មុន​ថា ការ​សម្រេច​ចិត្ត​អនុញ្ញាត​​ណា​មួយ​នៅ​ព្រំ​ដែន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ករណី​ពិសេស។

ប្រជា​ជន​អ៊ុយក្រែន​ត្រូវ​បាន​គេ​រាយការណ៍​ពី​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន​ដើម្បី​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ដែល​ពួក​គេ​សង្ឃឹម​ស្វែង​រកកន្លែង​ជ្រក​កោន ស្នាក់​នៅ​ជា​មួយ​សាច់​ញាតិ ឬ​​កសាង​ជីវិត​ថ្មី។

បុរស​ឈ្មោះ Alex Mak ជន​ជាតិ​អ៊ុយក្រែន​អាយុ​២៤​ឆ្នាំ​ដែល​បដិសេធ​ប្រាប់​ឈ្មោះ​ពេញ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​បាន​និយាយ​ថា មន្ត្រី​​បាន​បោះ​ត្រា​លើ​លិខិត​ឆ្លង​របស់​ខ្លួន​ដើម្បី​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​រយៈ​ពេល​មួយ​ឆ្នាំ។

​សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យមួយ​ក្រុម​បាន​ជំរុញ​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ក្នុង​ខែ​នេះ​ឲ្យ​បង្កើន​ទទួល​យក​ជន​ភៀស​ខ្លួន និង​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ុយក្រែន​ជា​មួយ​សមាជិក​គ្រួសារ​នៅ​​អាមេរិក​​ចូល​ឲ្យ​បាន​លឿន​តាម​រយៈ​ការ​អនុញ្ញាត​មនុស្ស​ធម៌៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៩ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម