ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ទៀតលើ អ៊ុយក្រែន (មានវីដេអូ)
រុស្ស៊ីនិយាយថា ខ្លួនបានបើកការវាយប្រហារដោយកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងលើអ៊ុយក្រែនរយៈពេល ២ ថ្ងៃជាប់ៗគ្នា ចំពេលមានការអះអាងថា មនុស្សរាប់ពាន់នាក់ដែលជាប់នៅក្នុងទីក្រុងឡោមព័ទ្ធត្រូវបាន “និរទេសដោយបង្ខំ” ទៅកាន់ទឹកដីរុស្ស៊ី ។

មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អាវុធដែលគេស្គាល់ថាជា មីស៊ីល Kinzhal បានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈរបស់អ៊ុយក្រែននៅជិតកំពង់ផែសមុទ្រខ្មៅ Mykolaiv ។
វាជាថ្ងៃទី ២ ជាប់ៗគ្នាដែលរុស្ស៊ីបានប្រើកាំជ្រួចមីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅចម្ងាយ ២,០១១ គីឡូម៉ែត្រក្នុងល្បឿនលឿនជាងសំឡេង ១០ ដង ។

ចំណែកនៅក្នុងការវាយប្រហារដាច់ដោយឡែក សាលាសិល្បៈមួយដែលមានមនុស្ស ៤០០ នាក់កំពុងជ្រកកោនក្នុងទីក្រុង Mariupol ត្រូវបានបំផ្លាញ ហើយអាជ្ញាធរនៅទីក្រុង Kharkiv បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៥ នាក់ រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់រុស្ស៊ី ។
ក្រុមប្រឹក្សាក្រុងបាននិយាយថា មនុស្សកំពុងជាប់នៅក្រោមគំនរបាក់បែកនៃអគារសិក្សានៅទីក្រុង Mariupol ប៉ុន្តែមិនមានព័ត៌មានភ្លាមៗអំពីចំនួនអ្នកស្លាប់ និងរបួសនោះទេ ។

ទន្ទឹមនោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការឡោមព័ទ្ធទីក្រុង Mariupol ជាកន្លែងដែលមនុស្សរាប់សែននាក់ជាប់គាំង និងប្រឈមមុខនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរ គឺជាភេរវកម្មដែលនឹងត្រូវចងចាំជាច្រើនសតវត្សទៅមុខទៀត ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលលឿនជាងសំឡេង កម្ទេចឃ្លាំងអាវុធ អ៊ុយក្រែន (មានវីដេអូ)
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


