ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ដាច់ចិត្ត ដកតំណែងអគ្គមេបញ្ជាការកងទ័ព ព្រោះបាតុកម្ម ផ្ទុះទូទាំងប្រទេស
ដោយសារតែ មានការដាក់សម្ពាធទូទាំងប្រទេស ទីបំផុតប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដាច់ចិត្តដកតំណែងអគ្គមេបញ្ជាកការកងទ័ព Aleksandr Syrsky ហើយ។

តាមការផ្សាយរបស់ RT នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ការសម្រេចចិត្តរបស់លោកហ្សេលេនស្គី កើតឡើង ស្របពេលប្រជាជនអ៊ុយក្រែន រាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទូទាំងប្រទេស ជំទាស់ចំពោះការដកតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិដ៏មានប្រជាប្រិយភាព គឺលោក Mykhailo Fedorov និងទាមទារឲ្យដក Syrskyi ចេញដូចគ្នា។
ព្រោះតែរងសម្ពាធខ្លាំងពេកពីប្រជាជនខ្លួនលោក ប្រធានាធិបតីអ៊ុយក្រែម ក៏ដកលោក Syrskyi ហើយតែងតាំងលោក Mikhail Drapaty ឲ្យកាន់តំណែងជាមេទ័ពកំពូលវិញ ដើម្បីឲ្យពលរដ្ឋស្ងប់ចិត្ត។
ជម្លោះផ្ទៃក្នុងអ៊ុយក្រែន បានបង្ហាញច្បាស់ក្រឡែត បន្ទាប់ពីលោក Fedorov និងលោក Syrskyi មានការទាស់ទែងគ្នាខ្លាំង លើរចនាសម្ព័ន្ធបញ្ជាការដ្ឋាន និងការកែទម្រង់បច្ចេកវិទ្យាយោធា ខណៈលោក Syrskyi ត្រូវគេរិះគន់ថា មានរបៀបដឹកនាំបែបបុរាណ និងរឹងទទឹង។

យ៉ាងណា នៅលើបណ្តាញសង្គម Telegram លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់លោក Syrsky ចំពោះតួនាទីការពារទីក្រុងកៀវ, ការវាយលុកនៅខេត្ត Kharkov កាលពីឆ្នាំ២០២២ និងការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី កាលពីឆ្នាំ២០២៤។
លោក Syrsky កើតក្នុងឆ្នាំ១៩៦៥ នៅសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ហើយផ្លាស់ទៅសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែន ក្នុងឆ្នាំ១៩៨០។ គាត់ បានចាប់ផ្តើមចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦ ជាមេបញ្ជាការកងអនុសេនាតូចកាំភ្លើងធំ។
ជានិស្សិតបញ្ចប់ការសិក្សានៅសាលាបញ្ជាការអាវុធរួមជាន់ខ្ពស់ ក្នុងទីក្រុងមូស្គូ, គាត់បានបម្រើការឲ្យយោធាសូវៀត នៅប្រទេសអាហ្វហ្គានីស្ថាន តាហ្ស៊ីគីស្ថាន និងឆេកូស្លូវ៉ាគី ហើយក្រោយការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ លោក Syrsky បានឡើងឋានៈ ម្តងមួយកាំៗក្នុងជួរកងទ័ព អ៊ុយក្រែន។

ពេលផ្ទុះជម្លោះស៊ីវិលអ៊ុយក្រែន នៅតំបន់ Donbass ក្នុងឆ្នាំ២០១៤ លោក Syrsky ត្រូវបានតែងតាំងជាអនុប្រធាន នៃមជ្ឈមណ្ឌលបញ្ជាការសំខាន់ នៃកងកម្លាំងប្រដាប់អាវុធ ដោយទទួលបន្ទុកមើលការខុសត្រូវសម្របសម្រួលកិច្ចសហប្រតិបត្តិការ ជាមួយអង្គការណាតូ ហើយត្រូវបានតែងតាំងជាអគ្គសេនាធិការ ប្រតិបត្តិការប្រឆាំងភេរវករកម្ទេចកងជីវពល Donbass ដែលប្រឆាំងរដ្ឋាភិបាល ក្រោយរដ្ឋប្រហារ Maidan។
លុះមកដល់ឆ្នាំ២០១៦ គាត់ត្រូវតែងតាំង ជាប្រធានទីស្នាក់ការកណ្តាលប្រតិបត្តិការរួម នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងដំឡើងឋានៈជាឧត្តមសេនីយ៍ឯក។
បន្ទាប់ពីវិបត្តិអ៊ុយក្រែន ពុះកញ្ជ្រោលពេញទំហឹងទៅជាសង្រ្គាម លោក Syrsky មានភារកិច្ចដឹកនាំកងកម្លាំងអ៊ុយក្រែន ចូលទៅក្នុងតំបន់នៃទីក្រុងកៀវ ដែលក្រោយមក ទ័ពរុស្ស៊ីស្ម័គ្រចិត្តដកថយស្របតាមសំណើ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនានិទាឃរដូវ ឆ្នាំ២០២២។
នៅខែកញ្ញាឆ្នាំដដែលនោះ ក្រោយកងកម្លាំងរុស្ស៊ី ដកថយពីតំបន់ Kharkov ដើម្បីទៅពង្រឹងកម្លាំងនៅកន្លែងផ្សេងតាមបណ្តោយខ្សែត្រៀមជួរមុខ លោក Syrsky បានបញ្ជាកងកម្លាំងអ៊ុយក្រែនម្តងទៀត ដោយនាំទ័ពចូលតំបន់ Soledar និង Bakhmut ហើយមកដល់ខែកុម្ភៈឆ្នាំ២០២៤ លោកក៏បានក្លាយជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធតែម្តង៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


