ព័ត៌មានអន្ដរជាតិ
រដ្ឋបាលត្រាំ បង្កកជំនួយយោធា ៤០០លានដុល្លារ សម្រាប់អ៊ុយក្រែន ទោះបីសភាអនុម័តរួចយូរហើយ
ព្រឹទ្ធសមាជិកអាមេរិក បានទម្លាយឲ្យដឹងជាថ្មីទៀតថា កញ្ចប់ជំនួយយោធាបន្ថែម តម្លៃ ៤០០ លានដុល្លារសម្រាប់អ៊ុយក្រែន នឹងមិនត្រូវបានផ្ទេរឲ្យអ៊ុយក្រែន នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ននោះទេ បើទោះបីជាកញ្ចប់ជំនួយនេះ ត្រូវបានអនុម័តដោយសភាអាមេរិករួចហើយ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS នៅតថ្ងៃទី២១ ខែកក្កដា បានផ្សាយថា ព័ត៌មានខាងលើនេះ ត្រូវបានប្រកាសដោយសមាជិកព្រឹទ្ធសភាលោក Dick Durbin (មកពីគណបក្សប្រជាធិបតេយ្យ នៃរដ្ឋ Illinois) នៅក្នុងសវនាការរបស់គណៈកម្មាធិការបកស្រាយនៃព្រឹទ្ធសភាអាមេរិក។
ព្រឹទ្ធសមាជិក Durbin បានលើកឡើងថា រដ្ឋាភិបាលបានជូនដំណឹងដល់សភាថា កញ្ចប់ជំនួយនេះនឹងមិនត្រូវបានបញ្ចេញក្នុងអំឡុងពេលអាណត្តិរបស់ប្រធានាធិបតី កំពុងកាន់តំណែងនោះទេ។
នៅពេលត្រូវបានសុំឲ្យបញ្ជាក់លើរឿងនេះ នាយកសេនាធិការចម្រុះយោធាសហរដ្ឋអាមេរិក លោក Dan Caine បានលើកឡើងថា លោកមិនទាន់ទទួលបានព័ត៌មានអំពីសេចក្តីសម្រេចនេះនៅឡើយទេ។ ជាក់ស្ដែង ផែនការបែងចែកថវិកាដែលសភាបានទទួល បង្ហាញថា ចំនួនទឹកប្រាក់ខាងលើ បច្ចុប្បន្នត្រូវបានរំពឹងថា នឹងយកទៅប្រើប្រាស់ក្នុងឆ្នាំថវិកា ២០២៩ ដែលមានន័យថា ការបញ្ចេញថវិកានឹងត្រូវសម្រេចដោយប្រធានាធិបតីអាមេរិកអាណត្តិក្រោយ (ក្រោយការបោះឆ្នោត) ថា តើគួរប្រើប្រាស់វា ឬយ៉ាងណា។
សវនាការនេះក៏មានការចូលរួមពីប្រធានមន្ទីរសង្រ្គាមអាមេរិក លោក Pete Hegseth ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មន្ទីរបញ្ចកោណ មិនទាន់មានការអត្ថាធិប្បាយណាមួយជុំវិញព័ត៌មានដែលចេញផ្សាយដោយសមាជិកព្រឹទ្ធសភា លោក Durbin ឡើយ។
យ៉ាងណា ចំណាត់ការនេះបានកើតឡើង ខណៈដែលគោលនយោបាយជំនួយយោធារបស់អាមេរិកចំពោះអ៊ុយក្រែន នៅតែបន្តជាប្រធានបទចម្រូងចម្រាសនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ សមាជិកព្រឹទ្ធសភាខ្លះគាំទ្រការបន្តការឧបត្ថម្ភដល់ទីក្រុងកៀវ ខណៈពេលដែលអ្នកផ្សេងទៀតយល់ថា ទំហំ និងវឌ្ឍនភាពនៃការបញ្ចេញកញ្ចប់ជំនួយ ចាំបាច់ត្រូវយកមកពិនិត្យឡើងវិញ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ហ្សេលេនស្គី កំពុងពិចារណាដកតំណែងអគ្គមេបញ្ជាការកងទ័ពកំពូល លោក Syrskyi ក្រោយផ្ទុះជម្លោះផ្ទៃក្នុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


