ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ដាច់ខាតមិនប្រគល់ទឹកដីអធិបតេយ្យភាពឲ្យ រុស្ស៊ី ឡើយ
លោក Andrey Yermak អគ្គសេនាធិការរបស់លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែននឹងមិនប្រគល់ទឹកដី ឬអធិបតេយ្យភាពណាមួយរបស់ខ្លួនទៅឲ្យរុស្ស៊ីឡើយ ព្រោះប្រទេសនេះត្រូវតែរក្សាព្រំដែនលើផ្លូវនៃការលុកលុយរបស់រុស្ស៊ី ។

លោក Yermak បាននិយាយក្នុងអំឡុងពេលសន្ទនាតាមអនឡាញដែលរៀបចំដោយក្រុមប្រឹក្សាអាត្លង់ទិកថា “យើងនឹងមិនលះបង់ទាំងអធិបតេយ្យភាពរបស់យើង ឬដែនដីរបស់យើងទេ ប៉ុន្តែយើងមិនអាចអនុញ្ញាតឲ្យរុស្ស៊ីទទួលបានជ័យជម្នះនៅទីនេះបានទេ ។ អ្នកមិនអាចអនុញ្ញាតឲ្យអ៊ុយក្រែនហូរឈាមបានទេ ពីព្រោះអ៊ុយក្រែនត្រូវតែរស់នៅ” ។
លោក Yermak បានបន្ថែមថា អ៊ុយក្រែននឹងមិនទទួលយកឱសានវាទ ឬកិច្ចព្រមព្រៀងសន្តិភាពណាមួយលើលក្ខខណ្ឌរបស់រុស្ស៊ីឡើយ ។

ការលើកឡើងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចចិត្តថាតើត្រូវប្រគល់ទឹកដីណាមួយរបស់ខ្លួនទៅឲ្យរុស្ស៊ីឬយ៉ាងណានោះទេ ប៉ុន្តែលោលជឿថា ទីក្រុងកៀវនឹងមិនត្រូវធ្វើបែបនេះឡើយ ។
នៅថ្ងៃទី ២៤ ខែកុម្ភៈ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការពិសេសមួយនៅអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋ Donetsk និង Lugansk បានស្នើសុំជំនួយដើម្បីការពារពួកគេពីការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ុយក្រែន ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រតិបត្តិការនេះគឺផ្តោតតែលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនតែប៉ុណ្ណោះ ដោយព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ចៀសការស្លាប់ និងរបួសក្នុងចំណោមជនស៊ីវិល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


