ព័ត៌មានអន្ដរជាតិ
Biden ថា Putin មិនអាចបន្តកាន់អំណាចបានទេ ស្រាប់តែវិមានក្រឹមឡាំង តបទៅវិញផាំងៗ
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃសៅរ៍ទី២៧ ខែមីនាថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនអាចបន្តកាន់អំណាចបានទេ។ យ៉ាងណាមិញ ក្រោយការប្រកាសរបស់លោក បៃដិន សេតវិមានបានបកស្រាយថា នេះមិនមែនជាការអំពាវនាវឲ្យមានការផ្លាស់ប្តូររបបឡើយ។

លោក បៃដិន បានប្រកាសនៅចុងបញ្ចប់នៃសុន្ទរកថានៅវិមាន Royal Castle ក្នុងទីក្រុង វ៉ាសូវី នៃប្រទេសប៉ូឡូញថា “ដើម្បីសេចក្តីល្អ បុរសម្នាក់នេះមិនអាចបន្តកាន់អំណាចបានទេ”។
“ជំហររបស់លោកប្រធានាធិបតីគឺថា លោក Putin មិនអាចអនុញ្ញាតឲ្យប្រើអំណាចលើប្រទេសជិតខាង ឬតំបន់របស់គាត់នោះទេ”។ នេះបើតាមការអះអាងរបស់មន្ត្រីសេតវិមាន។
ទោះយ៉ាងណា មន្ត្រីសេតវិមាននិយាយថា ការគូសបញ្ជាក់របស់លោក Biden ដែលថាលោក Putin មិនអាចបន្តកាន់អំណាចបាន មិនមានស្ថិតនៅក្នុងសុន្ទរកថាដែលបានរៀបចំទុកនោះទេ។

ភ្លាមៗនោះដែរ មានប្រតិកម្មពីខាងភាគីរុស្ស៊ី ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “រឿងនេះមិនមែនជាការសម្រេចចិត្តដោយលោក Biden ឡើយ។ វាគួរតែជាជម្រើសរបស់ប្រជាជន នៃសហព័ន្ធរុស្ស៊ី តែមួយគត់”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ Zelenskyy ស្តីបន្ទោសលោកខាងលិច ដែលមិនផ្តល់យន្តហោះចម្បាំងឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


