Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត រកឃើញប្រអប់ខ្មៅទី ២ ពីយន្តហោះ ចិន ដែលធ្លាក់គ្មានមនុស្សរស់

បានផុស

នៅ

កាលពីថ្ងៃអាទិត្យក្រុមអាជ្ញាធរចិនបានរកឃើញប្រអប់ខ្មៅទី ២ របស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលបានធ្លាក់ និងសម្លាប់មនុស្សទាំង ១៣២ នាក់នៅលើយន្តហោះកាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការិយាល័យកណ្តាលឆ្លើយតបបន្ទាន់សម្រាប់គ្រោះថ្នាក់នេះបានឲ្យដឹងថា ឧបករណ៍ថតសំឡេងត្រូវបានរកឃើញនៅក្រោមដីជម្រៅ ១.៥ ម៉ែត្រ ។

ជើងហោះហើរ Boeing 737-800 ដែលមានអ្នកដំណើរ ១២៣ នាក់ និងសមាជិកនាវិក ៩ នាក់កំពុងហោះហើរពីទីក្រុង Kunming ភាគអាគ្នេយ៍ទៅកាន់ទីក្រុង Guangzhou ដែលជាទីក្រុងកំពង់ផែក្បែរទីក្រុងហុងកុង នៅពេលដែលវាបានធ្លាក់នៅតំបន់ភ្នំមួយនៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃចន្ទ ។

ទន្ទឹមនោះ ប្រអប់ខ្មៅ ដែលត្រូវបានគេប៉ាន់ប្រមាណដើម្បីកត់ត្រាទិន្នន័យហោះហើរដូចជាផ្លូវ ល្បឿន និងកម្ពស់របស់យន្តហោះ អាចបំភ្លឺពីមូលហេតុនៃគ្រោះថ្នាក់នេះ ។

ការរកឃើញប្រអប់ខ្មៅទី ២ នេះកើតឡើង បន្ទាប់ពីកាលពីថ្ងៃពុធក្រុមមន្ត្រីបាននិយាយថា ប្រអប់ខ្មៅទីមួយត្រូវបានរកឃើញ ប៉ុន្តែវាត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈយោងតាមអាជ្ញាធរបានឲ្យដឹងថា អាកាសធាតុមិនអាក្រក់នោះទេ នៅពេលយន្តហោះធ្លាក់ ហើយជើងហោះហើរបានរក្សាទំនាក់ទំនងធម្មតាជាមួយអង្គភាពគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរហូតដល់វាធ្លាក់ភ្លាមៗ ។

ចំណែកមន្ត្រីនៃក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បាននិយាយក្រោយការរកឃើញនេះថា យន្តហោះបានបំពេញតាមតម្រូវការសម្រាប់ការហោះហើរ មុនពេលចេញដំណើររបស់វា ហើយអាកាសយានិកក៏មានសុខភាពល្អផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កុងតឺន័រដឹកជញ្ជូនទំនិញពី ចិន មក វៀតណាម ជាច្រើនគ្រឿងកំពុងជាប់គាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម