ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកបង្កកគម្រោងនៅអាហ្វហ្គានីស្ថាន ក្រោយតាលីបង់ហាមក្មេងស្រីរៀនវិទ្យាល័យ
ធនាគារពិភពលោកបានផ្អាកគម្រោងចំនួន៤នៅប្រទេសអាហ្វហ្គានីស្ថានដែលមានទឹកប្រាក់៦០០លានដុល្លារអាមេរិក ដោយសារក្រុមតាលីបង់ដែលដឹកនាំប្រទេសហាមក្មេងស្រីវៀននៅកម្រិតវិទ្យាល័យ។
គម្រោងដែលត្រូវបានផ្តល់ដល់មូលនិធិទំនុកចិត្តលើការកសាងអាហ្វហ្គានីស្ថានឡើងវិញ (ARTF) កំពុងត្រូវបានត្រៀមរួចរាល់ហើយដើម្បីអនុវត្តដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ការគាំទ្រគម្រោងនៅក្នុងវិស័យកសិកម្ម អប់រំ សុខភាព និងការរស់នៅ។

ធនាគារពិភពលោកបាននិយាយដោយយោងទៅលើកង្វល់ធ្ងន់ធ្ងរជុំវិញតាលីបង់ហាមក្មេងស្រីចូលរៀនថ្នាក់វិទ្យាល័យ ប៉ុន្តែការណែនាំរបស់ធនាគារទាមទារឲ្យគ្រប់សកម្មភាព ARTF ដែលផ្តល់ហិរញ្ញវត្ថុដំណើរការប្រកបដោយសមធម៌នៃសេវាកម្មសម្រាប់ស្ត្រី និងក្មេងស្រីនៅអាហ្វហ្គានីស្ថាន។
ជាលទ្ធផល ធនាគារបាននិយាយថា គម្រោង៤នឹងត្រូវផ្តល់ឲ្យទៅម្ចាស់ជំនួយ ARTF ដើម្បីអនុម័ត«នៅពេលណាដែលធនាគារពិភពលោក និងដៃគូអន្តរជាតិបានយល់ច្បាស់ពីស្ថានភាព និងការជឿទុកចិត្តដែលគម្រោងត្រូវបានបំពេញតាមគោលដៅ»។
មន្ត្រីអាមេរិកកាលពីសប្តាហ៍មុនបានលុបចោលកិច្ចប្រជុំតាមការគ្រោងទុកនៅទីក្រុង Doha ជាមួយតាលីបង់ដោយសាររឿងហាមក្មេងស្រីចូលរៀននៅកម្រិតវិទ្យាល័យ។
ក្រុមប្រឹក្សាប្រតិបត្តិរបស់ធនាគារពិភពលោកកាលពីថ្ងៃទី១ ខែមីនា បានអនុម័តគម្រោងដែលមានថវិកាជាង១ប៊ីលានដុល្លារអាមេរិកពីមូលនិធិ ARTF ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអប់រំ កសិកម្ម សុខភាព និងគ្រួសារដែលត្រូវការជាបន្ទាន់។
មូលនិធិ ARTF ត្រូវបានបង្កកកាលពីខែសីហា នៅពេលក្រុមតាលីបង់បានកាន់អំណាច ស្របពេលកម្លាំងអន្តរជាតិដឹកនាំដោយអាមេរិកបានដកចេញ បន្ទាប់ពីសង្គ្រាមរយៈពេល២០ឆ្នាំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


