ព័ត៌មានអន្ដរជាតិ
ស្រីលង្កាឈប់បើកភ្លើងតាមផ្លូវទូទាំងប្រទេស ព្រោះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
ប្រទេសស្រីលង្កាបានបិទភ្លើងនៅតាមដងផ្លូវទូទាំងប្រទេសដើម្បីសន្សំអគ្គីសនី។ នេះបើយោងតាមរដ្ឋមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយសារប្រទេសនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងន់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលនាំឲ្យផ្តាច់ថាមពល និងបញ្ឈប់ការជួញដូរផ្សារហ៊ុនសំខាន់ៗរបស់ខ្លួន។
ប្រទេសកោះដែលមានប្រជាជន២២លាននាក់កំពុងមានបញ្ហាជាមួយនឹងការដាច់ចរន្តអគ្គីសនីរហូតដល់១៣ម៉ោងក្នុងមួយថ្ងៃ ដោយសាររដ្ឋាភិបាលមិនមានប្រាក់គ្រប់គ្រាន់ដើម្បីនាំចូលឥន្ធនៈបរទេស។

រដ្ឋមន្ត្រីក្រសួងថាមពល លោកស្រី Pavithra Wanniarachchi បានប្រាប់អ្នកកាសែតថា ៖«យើងបានណែនាំដល់មន្ត្រីរួចហើយឲ្យបិទភ្លើងតាមផ្លូវទូទាំងប្រទេសដើម្បីជួយសន្សំថាមពល»។
ការដាច់ចរន្តអគ្គីសនីបានបន្ថែមការឈឺចាប់ដល់ស្រីលង្កាដែលកំពុងដោះស្រាយនឹងកង្វះសម្ភារសំខាន់ៗ និងតម្លៃឡើងខ្លាំង។
នាយកដ្ឋានស្ថិតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតិផរណាលក់រាយបានឡើងដល់១៨.៧%ក្នុងខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អតិផរណាម្ហូបអាហារបានឈានដល់៣០.២%ក្នុងខែមីនា ដែលមួយផ្នែកត្រូវបានជំរុញដោយការទម្លាក់តម្លៃរូបិយប័ណ្ណ និងការហាមកាលពីឆ្នាំមុនអំពីជីគីមីដែលក្រោយមកត្រូវបានផ្លាស់ប្តូរវិញ។
លោក Dimantha Mathew ប្រធានស្រាវជ្រាវនៅ First Capital Research បាននិយាយថា ៖«នេះគឺជាកម្រិតអតិផរណាអាក្រក់បំផុតដែលស្រីលង្កាជួបក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះ»។
លោកស្រីរដ្ឋមន្ត្រី Wanniarachchi បាននិយាយថា ការនាំចូលប្រេងម៉ាស៊ូតក្រោមឥណទាន៥០០លានដុល្លារពីប្រទេសឥណ្ឌាត្រូវបានរំពឹងនាថ្ងៃសៅរ៍»។ ទោះជាយ៉ាងណា លោកស្រីបានព្រមានថា នឹងមិនដោះស្រាយបញ្ហានោះទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


