Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស ណាតូ មួយនេះឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្ដល់អាវុធបន្ថែមទៅ អ៊ុយក្រែន ក្រោយការសម្លាប់ក្នុងទីក្រុង Bucha

បានផុស

នៅ

ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន បន្ទាប់ពីការរកឃើញសាកសពរាប់រយនាក់នៅក្នុងតំបន់ដែលកាន់កាប់ដោយទាហានរុស្ស៊ី ។

លោក Andrzej Duda
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Duda បានសរសេរនៅលើបណ្ដាញ Twitter ថា “រូបភាពពីទីក្រុង Bucha ធ្វើឲ្យយើងត្រូវស្វែងរកការសម្របសម្រួលដោយការចំណាយណាមួយ ហើយត្រូវតែរកឧក្រិដ្ឋជនយកមកកាត់ទោស” ។

លោកបញ្ជាក់ថា “តាមពិតទៅ អ្នកការពារអ៊ុយក្រែនត្រូវការរបស់ ៣ យ៉ាង គឺអាវុធ អាវុធ និងអាវុធ កាន់តែច្រើនកាន់តែល្អ“ ។

គួរបញ្ជាក់ថា ការអំពាវនាវរបស់ប្រទេសជាសមាជិកអង្គការណាតូមួយនេះកើតឡើង បន្ទាប់ពីមានរូបភាពនៃជនស៊ីវិលបានស្លាប់នៅក្នុងទីក្រុង Bucha ប្រទេសអ៊ុយក្រែន ក្រោយមានការចោទប្រកាន់ថា ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិលជិត ៣០០ នាក់ ខណៈពួកគេដកខ្លួនចេញពីតំបន់ក្បែរទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រុស្ស៊ី ថា ប្រទេសអឺរ៉ុបមួយនេះមានអំណាចបំផុត ក្នុងចំណោមរដ្ឋសមាជិក ណាតូ ទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម