ព័ត៌មានអន្ដរជាតិ
ប្រទេសសម្ព័ន្ធមិត្តចំនួន ៣ រួមគ្នាអភិវឌ្ឍ អាវុធល្បឿនលឿនជាងសំឡេង
សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបាននិយាយថា ពួកគេនឹងរួមគ្នាបង្កើតអាវុធល្បឿនលឿនជាងសំឡេងតាមរយៈសម្ព័ន្ធសន្តិសុខត្រីភាគីដែលគេស្គាល់ថា AUKUS ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានប្រកាសថា ប្រទេសរបស់ពួកគេនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការត្រីភាគីថ្មីស្តីពីការបង្កើតអាវុធល្បឿនលឿនជាងសំឡេង អាវុធប្រឆាំងមីស៊ីលល្បឿនលឿនជាងសំឡេង ក៏ដូចជាអាវុធមានសមត្ថភាពប្រឆាំងសង្គ្រាមអេឡិចត្រូនិក ។
ទន្ទឹមនោះ អាវុធល្បឿនលឿនជាងសំឡេងនេះគឺអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង ៥ ដង ពោលជាប្រភេទអាវុធដែលពិបាកស្ទាក់ចាប់ដោយប្រព័ន្ធការពារមីស៊ីលបច្ចុប្បន្ន ។

រុស្ស៊ីបាននិយាយកាលពីខែមីនាថា ខ្លួនបានប្រើកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ដែលបាញ់បង្ហោះតាមអាកាសដើម្បីបំផ្លាញឃ្លាំងអាវុធរបស់អ៊ុយក្រែន ។ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានសាកល្បងប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេងកាលពីខែសីហាឆ្នាំមុន ខណៈប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងកាលពីខែមករា ។
អ្នកជំនាញនិយាយថា បណ្តាប្រទេសលោកខាងលិចអាចនឹងតាមពីក្រោយប្រទេសចិន និងរុស្ស៊ីក្នុងការអភិវឌ្ឍន៍អាវុធលឿនជាងសំឡេងនេះ ។

សម្ព័ន្ធភាព AUKUS ដឹកនាំដោយសហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសអូស្ត្រាលីដើម្បីជួយឲ្យប្រទេសនេះសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។ បណ្តាប្រទេស AUKUS ក៏ប្តេជ្ញាសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតលើសមត្ថភាពអ៊ីនធឺណិត បច្ចេកវិទ្យា AI និងបញ្ហាយោធាផ្សេងៗទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ពិចារណាដាក់ទណ្ឌកម្មកូនស្រីទាំងពីររបស់លោក ពូទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


