Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ឲ្យអត់ធ្មត់រឿងសម្លាប់ជនស៊ីវិលនៅក្រុង Bucha ហើយការចោទប្រកាន់ គួរផ្អែកលើការពិត

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធបានជំរុញឲ្យមានការអត់ធ្មត់ទាក់ទងនឹងការសម្លាប់ជនស៊ីវិលទីក្រុង Bucha ។

លោក Zhao Lijian
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោកអះអាងថា ការចោទប្រកាន់គ្នារវាងទីក្រុងកៀវ និងក្រុងមូស្គូលើការសម្លាប់រង្គាលនេះគួរតែផ្អែកលើ “ការពិតជាក់ស្តែង” ។

លោកបាននិយាយថា “ចាំបាច់ត្រូវអនុវត្តការអត់ធ្មត់រហូតដល់ការស៊ើបអង្កេតត្រូវបានធ្វើឡើង” ដោយបន្ថែមថា ទីក្រុងប៉េកាំងកំពុងចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅអ៊ុយក្រែន ។

គួរបញ្ជាក់ថា រុស្ស៊ីបានច្រានចោលការអះអាងរបស់ទីក្រុងកៀវអំពីសកម្មភាពដ៏ឃោរជៅរបស់ទីក្រុងមូស្គូ ដោយគូសបញ្ជាក់ថា ទាហានរុស្ស៊ីបានចាកចេញពីទីក្រុងនេះ តាំងពីថ្ងៃទី ៣០ ខែមីនា មកម្ល៉េះ ពោលមិនជាប់ពាក់ព័ន្ធនឹងបញ្ហានេះនោះទេ ខណៈហេតុការណ៍នេះបានកើតឡើងនៅ ៤ ថ្ងៃក្រោយមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ៤ ប្រទេសគាំទ្រការលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម