ព័ត៌មានអន្ដរជាតិ
ពិតទេ លោក Zelensky ត្រូវគេតាមធ្វើឃាត ហើយរុស្ស៊ីហ៊ានឲ្យរង្វាន់ដល់អ្នក ដែលសម្លាប់គាត់បាន?
វិមានក្រឹមឡាំងកាលពីថ្ងៃពុធទី០៦ខែមេសា បានបដិសេធថា ខ្លួនមិនចង់សម្លាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទេ ថ្វីបើមានរបាយការណ៍ថា ខ្លួនហ៊ានឲ្យរង្វាន់ចំពោះអ្នកដែលសម្លាប់គាត់ក៏ដោយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ។
អ៊ុយក្រែននិយាយថា លោក Zelensky ត្រូវបានកំណត់គោលដៅម្តងហើយម្តងទៀតដោយអ្នកធ្វើឃាត ដែលមានទំនាក់ទំនងនឹងរុស្ស៊ីនៅក្នុងទីក្រុង កៀវ។
ទីប្រឹក្សារបស់លោក Zelensky ឈ្មោះ Mikhail Podolyak បានប្រាប់កាសែត Ukrayinska Pravda ថា គិតត្រឹមថ្ងៃទី១០ខែមីនា លោកជឿថាមានការប៉ុនប៉ងផ្តាច់ជីវិតលោក Zelenskyy ជាង១០លើកឯណោះ។ ទោះបីជាយ៉ាងណាក៏ លោកមិនបានផ្តល់ភស្តុតាងណាមួយនោះទេ។
នៅក្នុងករណីមួយ យោងតាមកាសែត The Times of London, ក្រុមពិឃាដ Chechen បានព្យាយាមធ្វើឃាតលោក Zelensky នៅជាយក្រុង កៀវ កាលពីថ្ងៃទី២៦ខែកុម្ភៈ។ របាយការណ៍នោះបាននិយាយដោយមិនលម្អិតថា ពួក Chechens ត្រូវបានកម្ចាត់ មុនពេលពួកគេអាចទៅដល់លោក Zelensky។
នៅដើមដំបូងនៃការលុកលុយ លោក Zelensky និយាយថា សត្រូវមានសកម្មភាពនៅក្នុងទីក្រុង កៀវ ហើយថា គាត់គឺជាគោលដៅលេខមួយរបស់ពួកគេ។
ក្រុមមួយក្នុងចំណោមក្រុមទាំងនោះ ហាក់ដូចជាក្រុម Wagner Group ដែលជាកងទ័ពឯកជនគ្រប់គ្រងដោយសម្ព័ន្ធមិត្តលោកពូទីនឈ្មោះ Yevgeny Prigozhin៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ មិនគួរឲ្យជឿ! អ៊ុយក្រែន ប្រើរថក្រោះតែមួយគ្រឿង បាញ់កម្ទេចក្បួនរថពាសដែក រុស្ស៊ី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


