ព័ត៌មានអន្ដរជាតិ
ស៊ែប៊ីនិយាយថា ខ្លួនត្រូវបានគំរាមឲ្យបោះឆ្នោតព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សUN
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយថា ប្រទេសរបស់លោកស្ថិតក្រោមសម្ពាធគំរាមកំហែងឲ្យបោះឆ្នោតគាំទ្រដើម្បីព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
រដ្ឋាភិបាលទីក្រុង Belgrade មានប្រវត្តិទំនាក់ទំនងស្និទ្ធស្នាលជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ ប៉ុន្តែបានចូលរួមជាមួយប្រទេសលោកខាងលិចនៅសប្តាហ៍នេះក្នុងការបោះឆ្នោតប្រឆាំងរុស្ស៊ីក្នុងការឆ្លើយតបនឹងប្រតិបត្តិការយោធាកំពុងបន្តនៅអ៊ុយក្រែន។
«ការសម្រេចចិត្តដំបូងរបស់យើងគឺអនុប្បវាទ ប៉ុន្តែបន្ទាប់មក យើងត្រូវបានទទួលរងសម្ពាធដ៏លំបាក និងរាប់មិនអស់»។ លោក Vucic បានប្រាប់ទូរទស្សន៍ RTS។
លោកប្រធានាធិបតីបន្តថា ៖«ពួកគេបាននិយាយ អ្នកដឹងទេថា ការសម្រេចកំពុងត្រូវបានធ្វើឡើងថាតើស៊ែប៊ីនឹងត្រូវបានលើកលែងពីកញ្ចប់ទណ្ឌកម្មលើប្រេងរុស្ស៊ី និងថាតើខ្លួននឹងអាចនាំចូលប្រេងទេ បន្ទាប់ពីថ្ងៃទី១៥ ខែឧសភា? លោកបានប្រៀបធៀបពីឥទ្ធិពលដែលអាចកើតមាននៃទណ្ឌកម្មលើស៊ែប៊ីទៅនឹងការវាយប្រហារនុយក្លេអ៊ែរ។
មិនដូចសហភាពអឺរ៉ុប ប្រទេសស៊ែប៊ី មិនបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូទេ។ លោកប្រធានាធិបតី Vucic បាននិយាយថា ៖«សាធារណរដ្ឋស៊ែប៊ីជឿជាក់ថា ខ្លួនមិនស្ថិតនៅក្នុងផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចដើម្បីដាក់ទណ្ឌកម្មលើប្រទេសណាមួយនោះទេ»។ លោកសង្កត់ធ្ងន់ថា លោកចង់រក្សាទំនាក់ទំនងល្អជាមួយប្លុកអឺរ៉ុប និងរុស្ស៊ីផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN។ ប្រទេសស៊ែប៊ីស្ថិតក្នុងចំណោមរដ្ឋជាសមាជិក៩៣ដែលបានបោះឆ្នោតគាំទ្រចំពោះការព្យួរនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


