ព័ត៌មានអន្ដរជាតិ
ស៊ែប៊ី ថា ជម្លោះនៅ អ៊ុយក្រែន គឺជាសង្រ្គាមលោកដែលបស្ចិមប្រទេស កំពុងប្រយុទ្ធនឹង រុស្ស៊ី
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយកាលពីថ្ងៃពុធទី១៣ខែកក្កដាថា ជម្លោះនៅអ៊ុយក្រែន គឺជាសង្គ្រាមលោក ដែលបស្ចិមប្រទេស កំពុងប្រយុទ្ធជាមួយរុស្ស៊ី តាមរយៈទាហានអ៊ុយក្រែន។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Pink ថា “យើងគួរតែយល់ថា ចំពេលមានសង្រ្គាមពិភពលោក កិច្ចពិភាក្សាទាំងអស់មិនថាជាតំបន់ ឬសង្រ្គាមក្នុងតំបន់ទេ គឺត្រូវបានគេទម្លាក់ចោល។ លោកខាងលិចទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីតាមរយៈអ៊ុយក្រែន”។
បើតាមសម្តីមេដឹកនាំស៊ែប៊ីរូបនេះ, ស្ថានភាពនៅអ៊ុយក្រែន ក៏កំពុងប្រាប់អំពីស្ថានភាពនៅតំបន់បាល់កង់ផងដែរ។ យ៉ាងណាក៏ដោយ លោកបានប្ដេជ្ញាថា ប្រទេសស៊ែប៊ីនឹងខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពក្នុងតំបន់។

គួរបញ្ជាក់ជាថ្មីថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសប្រតិបត្តិការយោធាពិសេសមួយ ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass។
លោកបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ ប៉ុន្តែមានគោលបំណងធ្វើឲ្យគ្មានយោធា និងលុបបំបាត់លទ្ធិណាស៊ីនិយមក្នុងប្រទេសនេះ។ ក្រោយមក បណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ លីទុយអានី ប្រកាសអនុញ្ញាតឲ្យទំនិញជាប់ទណ្ឌកម្មរបស់រុស្ស៊ី ឆ្លងកាត់ទៅតំបន់ Kaliningrad
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


