ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបមួយ ឈានដល់កិច្ចព្រមព្រៀងឧស្ម័ន ជាមួយ រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ប្រកាសថា លោកបានសម្រេចកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរយៈពេល៣ឆ្នាំ ជាមួយប្រទេសរុស្ស៊ី ចំពេលសហភាពអឺរ៉ុប កំពុងប្រឹងប្រែង បញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី។

ប្រធានាធិបតីស៊ែប៊ី បាននិយាយបន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងនេះក្នុងអំឡុង កិច្ចសន្ទនាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីនថា “អ្វីដែលខ្ញុំអាចប្រាប់អ្នកបានគឺថា យើងបានយល់ព្រមលើធាតុសំខាន់ៗដែលអំណោយផលសម្រាប់ប្រទេស ស៊ែប៊ី”។
លោក Vucic និយាយថា “យើងបានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដែលជាធាតុដំបូងនៃកិច្ចសន្យា ស័ក្តិសមនឹងភាគីស៊ែប៊ីខ្លាំងណាស់”។

កិច្ចព្រមព្រៀងឧស្ម័ន ទំនងជាត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ទៅកាន់ទីក្រុង Belgrade នៅដើមខែមិថុនា ដែលជាដំណើរទស្សនកិច្ចដ៏កម្ររបស់មន្ត្រីរុស្ស៊ីជាន់ខ្ពស់ ទៅកាន់ប្រទេសអឺរ៉ុបមួយ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ។
លោកអះអាងថា លោកចង់នាំប្រទេសស៊ែប៊ី ចូលក្នុងសហភាពអឺរ៉ុប ប៉ុន្តែបានចំណាយពេលប៉ុន្មានឆ្នាំថ្មីៗនេះពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែង។

ស្របពេលជាមួយគ្នានោះ លោកក៏បានបដិសេធថ្កោលទោស ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយប្រទេសរបស់លោក ក៏មិនបានចូលរួមក្នុងការដាក់ទណ្ឌកម្ម របស់ប្រទេសលោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូដែរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់រុស្ស៊ីជាមួយស៊ែប៊ី ធ្វើឡើងបន្ទាប់ពីក្រុងមូស្គូ បានកាត់ផ្តាច់ការនាំចេញឧស្ម័នទៅកាន់សមាជិកសហភាពអឺរ៉ុបដូចជា ហ្វាំងឡង់ ប៉ូឡូញ និងប៊ុលហ្គារី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន លាតត្រដាងទំហំទឹកប្រាក់ដែលខ្លួនទទួលបានពី លោកខាងលិច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


