ព័ត៌មានអន្ដរជាតិ
ស៊ែប៊ី ចោទអ៊ុយក្រែន និងប្រទេសអឺរ៉ុបមួយពីបទគំរាមបំផ្ទុះគ្រាប់បែកលើអាកាសចរណ៍ខ្លួន
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានចោទប្រកាន់ប្រទេសអ៊ុយក្រែន និងប្រទេសមួយនៅអឺរ៉ុបមិនបញ្ចេញឈ្មោះពីបទនៅពីក្រោយនៃការគំរាមបំផ្ទុះគ្រាប់បែកដ៏អាក្រក់លើយន្តហោះរបស់អាកាសចរណ៍ស៊ែប៊ី។
ចាប់តាំងពីប្រទេសរុស្ស៊ីបានធ្វើប្រតិបត្តិការយោធានៅប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក ការហោះហើររបស់អាកាសចរណ៍ស៊ែប៊ីជាច្រើនត្រូវបានបង្ខំឲ្យវិលត្រឡប់ទៅទីក្រុង Belgrade ឬទីក្រុងមូស្គូវិញ ដោយសារការគំរាមកំហែងបំផ្ទុះគ្រាប់បែក ហើយអាកាសយានដ្ឋាននៅទីក្រុង Belgrade ត្រូវបានជម្លៀសមនុស្សចេញយ៉ាងហោចណាស់៣ដងហើយ។
«សេវាស៊ើបការណ៍បរទេសរបស់ប្រទេសទាំងពីរកំពុងធ្វើរឿងនោះ។ ប្រទេសមួយនៅអឺរ៉ុប ហើយប្រទេសមួយទៀតគឺអ៊ុយក្រែន»។ លោក Vucic បាននិយាយកាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតទេ។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Oleg Nikolenko អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ុយក្រែនបានបដិសេធចំពោះការចោទប្រកាន់របស់លោក Vucic និងបានចាត់ទុកការលើកឡើងរបស់ប្រធានាធិបតីស៊ែប៊ីនេះថា គ្មានមូលដ្ឋាន និងមិនពិត។
លោកក៏បាននិយាយថា អ៊ុយក្រែនខកចិត្តចំពោះប្រទេសស៊ែប៊ីដែលបដិសេធចូលរួមជាមួយអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មប្រឆាំងលើរុស្ស៊ី។
សេចក្តីថ្លែងការណ៍បានលើកឡើងថា ៖«យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលទីក្រុង Belgrade ក្រោកឈរឡើងដើម្បីសេចក្តីពិត និងចូលរួមគាំទ្រពេញលេញដល់អ៊ុយក្រែន ព្រមទាំងរក្សាតម្លៃនៃប្រជាធិបតេយ្យដែលអឺរ៉ុបរួមដៃគ្នាបង្កើតឡើង»។
ប្រទេសស៊ែប៊ី ដែលជាបេក្ខភាពមួយសម្រាប់សមាជិកសហភាពអឺរ៉ុប ស្ទើរតែទាំងស្រុងពឹងផ្អែកលើឧស្ម័ន និងប្រេងរុស្ស៊ី។ ប្រទេសនេះបដិសេធក្នុងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលវិមានក្រឹមឡាំង និងរក្សាការហោះហើរធម្មតាទៅទីក្រុងមូស្គូ។
លោក Vucic បាននិយាយថា ៖«យើងខ្ញុំកំពុងបន្តការហោះហើរទាំងនោះ ពីព្រោះយើងចង់បង្ហាញថា យើងជាប្រទេសសេរីមួយ ហើយយើងមានការសម្រេចចិត្តផ្ទាល់ខ្លួន។ កុំសម្រេចចិត្តឲ្យពួកយើងដើម្បីឲ្យលុបចោលការហោះហើរ»។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលក្រុង Belgrade បានបោះឆ្នោត៣ដងហើយសម្រាប់ដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងការថ្កោលទោសចំពោះការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន និងការព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


