ព័ត៌មានអន្ដរជាតិ
អង់គ្លេស ធានាប្រាក់កម្ចីបន្ថែម ៥០០លានដុល្លារដល់ប្រទេស អ៊ុយក្រែន
បន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ទៅកាន់រដ្ឋធានី កៀវ នៃប្រទេសអ៊ុយក្រែន, វិមាន Downing Street បានចេញសេចក្តីថ្លែងការណ៍ថា ចក្រភពអង់គ្លេសនឹងធានាប្រាក់កម្ចីបន្ថែម ៥០០លានដុល្លារទៀតពីធនាគារពិភពលោកដល់ប្រទេសអ៊ុយក្រែន ដោយធ្វើឲ្យការធានាប្រាក់កម្ចីសរុបកើនដល់ទៅ១ពាន់លានដុល្លារ។

ចក្រភពអង់គ្លេសក៏នឹងបន្ធូរបន្ថយពន្ធ លើការនាំចូលភាគច្រើនពីអ៊ុយក្រែនផងដែរ ដើម្បីជួយសម្រួលការធ្វើពាណិជ្ជកម្ម។
ចំនួននេះគឺបន្ថែមពីលើរថពាសដែក ១២០គ្រឿង និងប្រព័ន្ធមីស៊ីលប្រឆាំងនាវាថ្មី ដែលចក្រភពអង់គ្លេសនឹងផ្តល់ជូនអ៊ុយក្រែន។
វិមាន Downing Street និយាយថា ជំនួយនេះគឺបន្ថែមលើ សម្ភារៈយោធាថ្នាក់ខ្ពស់ក្នុងទំហំទឹកប្រាក់ ១០០លានផោន ដែលបានប្រកាសកាលពីថ្ងៃសុក្រទី០៨ខែមេសា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Johnson បានសរសើរភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់របស់ប្រធានាធិបតីអ៊ុយក្រែន និងវីរភាព និងភាពក្លាហានដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនអ៊ុយក្រែន សម្រាប់ការរារាំងគោលបំណងដ៏អស្ចារ្យ របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។
លោក Johnson និយាយថា “អ៊ុយក្រែនបានប្រឆាំង និងរុញច្រានកងកម្លាំងរុស្ស៊ីចេញពីច្រកទ្វារនៃទីក្រុងកៀវ ដោយសម្រេចបាននូវសមិទ្ធិផលអាវុធដ៏អស្ចារ្យបំផុតនៃសតវត្សរ៍ទី២១”។
“ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃនេះថា ចក្រភពអង់គ្លេសឈរដោយមិនងាករេជាមួយពួកគេនៅក្នុងការប្រយុទ្ធដែលកំពុងបន្តនេះ ហើយយើងនៅជាមួយអ៊ុយក្រែនរយៈពេលយូរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


