Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​​ពិភព​​លោក​​ពិចារណា​ផ្តល់​​កម្ចី​​មហា​​សាល​ដល់​​អ៊ុយក្រែន

បានផុស

នៅ

ប្រធាន​ធនាគារ​ពិភព​លោក លោក David Malpass បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​ថា ​ធនាគារ​ ​ត្រៀម​ផ្តល់​​ថវិកា​​កម្ចីចំនួន​១.៥​ប៊ីលាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន​ដែល​ហែក​​ហួរ​ដោយ​សង្គ្រាម។ ប្រាក់​កម្ចី​នឹង​រាប់​បញ្ចូល​ទាំង​ការ​ចំណាយ​១​ប៊ីលាន​ដុល្លារ​​របស់​មូលនិធិ​អភិវឌ្ឍ​​​សម្រាប់​ប្រទេស​ក្រី​ក្រ។

យោង​តាម​លោក Malpass ដែល​កំពុង​មាន​ប្រសាសន៍​នៅ​ទី​ក្រុង​ Warsaw ថា កញ្ចប់​ថវិកា​ត្រូវ​​​បាន​បើក​ការ​​អនុម័ត​កាល​ពី​ថ្ងៃចន្ទ​ចំនួន​១ប៊ីលាន​ដុល្លារ​នៅ​ក្នុង​​ជំនួញ​សមាគម​អភិវឌ្ឍ​អន្តរជាតិ​ (IDA) ដោយ​ម្ចាស់​ជំនួយ និង​ប្រទេស​​ជា​អ្នក​ទទួល​នានា ព្រម​ទាំង​ការ​ចំណាយ IDA ចំនួន​១០០​​លាន​ដុល្លារ​ទៅ​ប្រទេស​ជិត​ខាង​គឺ​ម៉ុលដាវី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ពន្យល់​ថា ការ​គាំទ្រ​របស់​ធនាគារ​​គឺ​មាន​គោល​បំណង​ជួយ​ដល់​អ៊ុយក្រែន​​លើ​សេវាកម្ម​សំខាន់​ៗ​ក្នុង​នោះ​មាន​ការ​ចំណាយ​លើ​ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ពេទ្យ ក៏​ដូច​ជា​ការផ្តល់​មូលនិធិ​សោធនិវត្តន៍ និង​កម្មវិធី​សង្គម។

«ធនាគារ​ពិភព​លោក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៤​ដើម្បី​ស្តារ​អឺរ៉ុប បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២។ ដូច​ដែលយើង​បាន​ធ្វើ​ យើង​នឹង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ជួយ​អ៊ុយក្រែន​​តាម​រយៈ​​ការ​កសាង​ឡើង​វិញ​នៅ​ពេល​វេលា​មក​ដល់»។ លោក Malpass បាន​និយាយ។

ប្រភព​បាន​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន Reuters ​ថា ផែន​ការ​នឹង​ត្រូវ​ការ​អនុម័ត​ពេញ​លេញ​ដោយ​ក្រុម​​ប្រឹក្សា​នាយក​ប្រតិបត្តិរបស់​ធនាគារ​ពិភព​លោក​នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ មូលនិធិ​នេះ​ឈាន​ដល់កម្រិត​កំពូល​ប្រហែល​ជា៩២៣​លាន​ដុល្លារ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទានឆាប់​រហ័ស​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​មុន​ដែល​រាប់​បញ្ចូល​ទាំង​ចំណែក​របស់​ប្រទេស​ជា​ម្ចាស់​ជំនួយ​ផង។

លោក Malpass បាន​បញ្ជាក់​ថា ធនាគារ​កំពុង​ទាក់​ទង​ជិត​ស្និទ្ធ​ជា​មួយ​អាជ្ញាធរ​អ៊ុយក្រែន​ដើម្បី​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ និង​កំពុង​ធ្វើ​ការ​ជួយ​ជន​ភៀស​ខ្លួន​អ៊ុយក្រែន ព្រម​ទាំង​ប្រទេស​ដែល​ទទួល​ជនភៀស​ខ្លួន។

ធនាគារ​ពិភព​លោក​​កំពុង​វិភាគ​ពី​ផល​ប៉ះ​ពាល់​ជា​សកល​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន រាប់​ទាំង​ការ​កើន​​ឡើង​តម្លៃ​ម្ហូប​អាហារ និង​ថាមពល​ ព្រម​ទាំង​ត្រៀម​ឆ្លើយ​តបនឹង​វិបត្តិ​កំពុង​កើន​ឡើង​ដែល​នឹង​ផ្តោត​លើ​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​នានា។ លោក Malpass បាន​បញ្ជាក់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម