ព័ត៌មានអន្ដរជាតិ
បេសកកជនអាមេរិកទៅដល់សេអ៊ូលដើម្បីកិច្ចពិភាក្សាមីស៊ីលជាមួយកូរ៉េខាងជើង
បេសកកជនអាមេរិកដើម្បីកូរ៉េខាងជើងបានទៅដល់ទីក្រុងសេអ៊ូលហើយនៅថ្ងៃចន្ទ ទី១៨ ខែមេសានេះដើម្បីកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូងអំពីមធ្យោបាយដោះស្រាយការបាញ់សាកល្បងងមីស៊ីលបន្តកើនឡើងរបស់ទីក្រុងព្យុងយ៉ាង។
តំណាងពិសេសរបស់សហរដ្ឋអាមេរិក លោក Sung Kim និងអនុប្រធានលោក Jung Pak នឹងជួបមន្ត្រីកូរ៉េខាងត្បូង រួមទាំងបេសកកជននុយក្លេអ៊ែរ លោក Noh Kyu-duk អំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ។

ការមកដល់របស់ពួកគាត់ស្របគ្នានឹងការចាប់ផ្តើមនៃសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នារយៈពេល៩ថ្ងៃដោយកម្លាំងទ័ពអាមេរិក និងកូរ៉េខាងត្បូង។ អគ្គលេខាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើសមយុទ្ធគឺជាការបញ្ជាដោយប្រព័ន្ធកុំព្យួទ័រពីក្រោយ។
កូរ៉េខាងជើងបានថ្កោលទោសចំពោះការធ្វើសមយុទ្ធរួមគ្នានេះថាជាការហាត់សមសម្រាប់សង្គ្រាម ហើយពួកគេត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងការប្រឹងប្រែងការទូតជាមួយទីក្រុងព្យុងយ៉ាង និងដោយសារការរឹតត្បិតបំរាមកូវីដ-១៩។
កាលពីថ្ងៃសៅរ៍ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលសារព័ត៌មានរដ្ឋបានផ្សាយជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។
ទីភ្នាក់ងារព័ត៌មាន Yonhap បានផ្សាយថា នៅពេលទៅដល់ លោក Kim បានប្រាប់អ្នកកាសែតថា លោកស្ថិតនៅទីក្រុងសេអ៊ូលដើម្បីបន្តសម្របសម្រួលជិតស្និទ្ធលើការអភិវឌ្ឍកូរ៉េខាងជើង។
លោកមានប្រសាសន៍ថា លោកបើកចំហរកិច្ចពិភាក្សាជាមួយកូរ៉េខាងជើងគ្រប់ពេលវេលា និងដោយគ្មានលក្ខខណ្ឌទុកជាមុន ប៉ុន្តែទីក្រុងព្យុងយ៉ាងរហូតដល់ពេលនេះបានច្រានចោលសំណើរទាំងនោះ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទរក្សាគោលជំហរអរិភាពដូចជាការដាក់ទណ្ឌកម្ម និងសមយុទ្ធជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


