ព័ត៌មានអន្ដរជាតិ
ប្រទេស អាស៊ាន ចំនួន ៣ កត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃចូលឆ្នាំថ្មី ស្លាប់សរុប ៣១៥ នាក់
ប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ៣ ក្នុងនោះមាន កម្ពុជា ថៃ និងឡាវបានកត់ត្រាពីករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ដោយមានទាំងអ្នកស្លាប់ និងរបួសនៅថ្ងៃបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ដែលទើបតែបញ្ចប់ថ្មីៗនេះ ។

យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ៣ ថ្ងៃបូកនឹងថ្ងៃអាទិត្យមួយថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៦៥ លើក ហើយបណ្ដាលឲ្យមនុស្សស្លាប់ ៣០ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១១២ នាក់ ។
ចំណែកយោងតាមតួរលេខផ្លូវការនៃយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រដ្ឋាភិបាលថៃក្នុងរយៈពេល ៧ ថ្ងៃនៃពិធីបុណ្យសង្ក្រាន្តបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានកើតឡើងចំនួន ១,៩១៧ លើក ដែលបានឆក់យកជីវិតមនុស្ស ២៧៨ នាក់ និងរបួស ១,៨៦៩ នាក់ ។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឡាវក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ ថ្ងៃដែលទើបបញ្ចប់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២ មានចំនួន ១៨១ លើក និងមានអ្នកស្លាប់ចំនួន ៧ នាក់ ហើយអ្នកស្លាប់ភាគច្រើនកើតឡើងក្នុងទីក្រុងវៀងច័ន្ទ ។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងប្រទេសអាស៊ានទាំង ៣ នេះភាគច្រើនគឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, បើកបរលើសល្បឿនកំណត់, បើកបរមិនគោរពសិទ្ធិ និងវ៉ាប្រជែងគ្នាជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post / Laotian Times
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


