ព័ត៌មានអន្ដរជាតិ
រដ្ឋសមាជិក ណាតូ មួយចំនួនមិនចង់ឲ្យសង្គ្រាមនៅ អ៊ុយក្រែន បញ្ចប់ទេ
បើតាមរដ្ឋមន្ត្រីការបរទេសតួកគីបាននិយាយកាលពីថ្ងៃពុធថា រដ្ឋសមាជិកអង្គការណាតូមួយចំនួនចង់ឲ្យសង្រ្គាមនៅអ៊ុយក្រែនបន្ត ដើម្បីឲ្យរុស្ស៊ីកាន់តែចុះខ្សោយ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឯកជន CNN Turk លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគីបាននិយាយថា ដំបូងឡើយតួកគីគិតថា សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែននឹងមិនអូសបន្លាយពេលយូរនោះទេ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ។
លោក Cavusoglu បាននិយាយថា “ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ វាជាការចាប់អារម្មណ៍ថ្មីថា មានប្រទេសមួយចំនួននៅក្នុងរដ្ឋសមាជិកណាតូមិនចង់ឲ្យសង្រ្គាមអ៊ុយក្រែនបញ្ចប់ទេ ដោយចង់ឲ្យការលុកលុយមួយនេះបន្ត ហើយវានឹងធ្វើឲ្យរុស្ស៊ីខ្សោយទៅៗ” ។

ទន្ទឹមនោះលោក Cavusoglu បានបញ្ជាក់ថា ចំណែកប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក៏កំពុងមានទំនាក់ទំនងឥតឈប់ឈរទាំងជាមួយលោក Vladimir Putin និងលោក Volodymyr Zelenskyy ។
លោកបានបន្ថែមថា “លោកប្រធានាធិបតី Erdogan នឹងនិយាយទៅកាន់មេដឹកនាំទាំងពីរម្តងទៀតនៅថ្ងៃខាងមុខ ខណៈខ្ញុំផ្ទាល់ក៏បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ដាក់ទាហានស៊ីឈ្នួលបរទេសដល់ទៅ ២ ម៉ឺននាក់ក្នុងសង្គ្រាមអ៊ុយក្រែន ដំណាក់កាលថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


