Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​ផ្តន្ទា​ទោស​ជន​ជាតិ​រុស្ស៊ី​២​នាក់​ ដាក់គុក​ម្នាក់​៣០​ឆ្នាំ​និង​ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ដាក់គុក​២៥​ឆ្នាំ​រឿង​ផលិត ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន​ជាង​២០​គីឡូ

បានផុស

នៅ

​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​និង​លោក សាយ ណូ​រ៉ា ជា​តំណាង​អយ្យការ នៅ​រសៀល​ថ្ងៃទី​២៥​ខែ ខែមេសា​ឆ្នាំ​២០២២ បានធ្វើ​ការប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​១.​ឈ្មោះ EVGENY KARAS ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជនជាតិ រុស្ស៊ី ២.​ឈ្មោះ DMITRIY KARAS ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ រុស្ស៊ី ដាក់ពន្ធនាគារ​ម្នាក់ៗ​៣០​ឆ្នាំ ពិន័យ​ជា​ប្រា​ក់បង់​ចូល​ថវិការដ្ឋ​ម្នាក់ៗ​ចំនួន​៦០​លាន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ឈ្មោះ BONDARBNKO KARYNA ភេទ​ស្រី អាយុ​២១​ឆ្នាំ​ជនជាតិ អ៊ុយ​ក្រែ​ន ដាក់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​៤០​លាន​រៀល​បង់​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទ​. ផលិត ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០២០ តាម​មាត្រា​៤៧ មាត្រា​៤២ និង​មាត្រា​៤៨ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០ កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​ចុះបង្ក្រាប​ករណី ផលិត ដឹកជញ្ជូន ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទ្រង់ទ្រាយ​ធំ នៅ​ទីតាំង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​កញ្ចក់​បញ្ញើ​មាន​លាក់​បង្កប់​សារធាតុ​ញៀន​ផ្ញើ​ចេញពី​ក្រុមហ៊ុន ឌី​អេ​ច​អិ​ល កម្ពុជា ទៅ​ប្រទេស​អង់គ្លេស និង​ក្រិច៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម