Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ថា​ សង្គ្រាម​​នុយក្លេអ៊ែរ​​មិន​​អាច​​ទទួល​​យក​បាន​​ទេ​ តែ​​ពិត​​ជា​​គ្រោះ​​ថ្នាក់​​ខ្លាំង

បានផុស

នៅ

គោល​ជំហរ​ចាប់​ផ្តើម​របស់​ប្រទេស​រុស្ស៊ី​គឺ​ដា សង្គ្រាម​នុយក្លេអ៊ែរ​មិន​អាច​ទទួល​យក​បាន​​ទេ​ ហើយ​​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បញ្ចុះ​បញ្ចូល​ដោយ​ជោគជ័យ​​ឲ្យ​សហរដ្ឋ​អាមេរិក និង​មហា​អំណាច​នុយក្លេអ៊ែរ​ផ្សេង​ទៀត​ឯកភាព​គ្នា​រឿង​នេះ​កាល​ពី​ខែ​មករា។ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី លោក Sergey Lavrov ​បាន​និយាយ​បែប​នេះ​ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​ថ្ងៃ​ចន្ទ។

លោក Sergey Lavrov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា លោក​រដ្ឋ​មន្ត្រី​បន្ថែម​ថា ចាប់​តាំង​ពី​ពេល​នោះ​មក​ ស្ថានភាព​កាន់​តែ​យ៉ាប់​យ៉ឹន​​រហូត​ដល់​មាន​ការ​គំរាម​កំហែង​ពិត​​ប្រាកដ និង​​ធ្ងន់​ធ្ងរ​​ក្នុង​​ជម្លោះ​បែប​នេះ។

លោក​បាន​បន្ត​ថា រុស្ស៊ី​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ ឲ្យ​​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ឡើង​វិញ​នូវ​សេចក្តី​ថ្លែងការណ៍​ឆ្នាំ​១៩៨៧​ដោយមេដឹក​នាំ​​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​ដែល​ថា មិន​មាន​អ្នក​ឈ្នះ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​ថា សង្គ្រាម​បែប​នេះ​មិន​គួរ​ត្រូវ​បាន​វាយ​ប្រហារ​ឡើយ។

សម្រាប់​រដ្ឋបាល​ ដូណាល់ ត្រាំ​ បាន​បដិសេធ​ធ្វើ​រឿង​បែប​នោះ អ្នក​បន្ត​វេណ​គឺ​លោកប្រធានាធិបតី ចូ បៃដិន បានឯកភាព​យ៉ាង​ឆាប់​រហ័ស​ជា​មួយ​ទី​ក្រុង​មូស្គូ ហើយ​សេចក្តី​ថ្លែងការណ៍​ត្រូវ​បាន​ធ្វើ​​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន នៅ​​ទីក្រុងហ្សឺណែវ ក្នុង​ខែ​មិថុនា ឆ្នាំ​២០២១។ ប្រទេស​ចិន បារាំង និង​អង់គ្លេស ​ដែល​ជា​អំណាចនុយក្លេអ៊ែរ​​ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គកការ​សហ​ប្រជា​ជាតិ ក៏​បាន​យល់​ព្រម​លើ​សេចក្តី​ព្រម​ព្រៀង​នេះផង​ដែរ ហើយ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួម​កាលពី​ខែ​មករា ឆ្នាំ​២០២១។

«នេះ​ជា​គោល​ជំហរ​ចម្បង​របស់​ពួក​យើង។ យើង​ខ្ញុំ​ចាប់​ផ្តើម​ពី​វា»។ លោក Lavrov មាន​ប្រសាសន៍។ ទោះ​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ងថា «ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ឥឡូវ​នេះ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​បំប៉ោង​​សិប្បនិម្មិត​ទេ។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​នរណា​ចង់​បាន​រឿង​បែប​នេះ។ វាពិត​ជា​​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ វា​មិន​អាច​​មើល​ស្រាល​បាន​ទេ»។

លោក Lavrov បាន​កោត​សរសើរ​ថា ពិត​ជា​ល្អ និង​ឆ្លាត​វៃ​ដែលគោល​​នបាយ​ការបរទេស​ទី​១​របស់រដ្ឋបាល​ ចូ បៃដិន ​បាន​ព្រម​ព្រៀង​ជា​មួយ​រុស្ស៊ី​​​លើ​​សន្ធិសញ្ញា​ចាប់​ផ្តើម​ថ្មី​ត្រូវ​បាន​​ពង្រីក​ដោយ​គ្មាន​លក្ខខណ្ឌ​​រយៈ​ពេល​​៥​ឆ្នាំ។ ម្យ៉ាង​វិញ​ទៀត​ វាកិច្ច​ព្រម​ព្រៀង​គ្រប់​គ្រង​អាវុធ​ដែល​នៅ​សេស​សល់ បន្ទាប់​ពី​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​ដក​ខ្លួន​ចេញ​សន្ធិ​សញ្ញា ABM, INFនិង​ Open Skies៕

ប្រែ​សម្រួល៖ វីរបុត្រ
​ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម