ព័ត៌មានអន្ដរជាតិ
តើសព្វាវុធដែលលោកខាងលិច ផ្តល់ឲ្យអ៊ុយក្រែន ធ្លាក់ដល់ដៃអ្នកណា? (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទទី២៥ខែមេសាថា សព្វាវុធរបស់លោកខាងលិចដែលផ្គត់ផ្គង់ដល់ទីក្រុងកៀវ រួមទាំងមីស៊ីលប្រឆាំងរថពាសដែក Javelin ផងដែរនោះ អាចនឹងធ្លាក់ទៅក្នុងដៃពួកភេរវករ ហើយវិលត្រឡប់ទៅប្រទេសដែលផ្តល់អាវុធទាំងនោះវិញ។

Javelin គឺជាអាវុធចល័តមួយប្រភេទ ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រឆាំងរថក្រោះ ប៉ុន្តែវាពិតជាអាចប្រើប្រាស់សម្រាប់ការវាយប្រហារភេរវកម្មបាន។
លោក Lavrov បាននិយាយក្នុងកម្មវិធី Bolshaya Igra របស់ទូរទស្សន៍ប៉ុស្តិ៍លេខ១រុស្ស៊ីថា តាមបទពិសោធន៍ពីមុនបង្ហាញថា ដោយសារតែអ៊ុយក្រែន គឺជាប្រទេសដែលគ្រប់គ្រងមិនបានល្អ ហើយកងវរសេនាតូចមានគោលគំនិតណាស៊ី និងអង្គភាពផ្សេងទៀត ដែលមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អគ្គមេបញ្ជាការកំពូលនោះ, អាវុធទាំងនេះនឹងត្រូវបានចែកចាយ រួមទាំងទៅកាន់ប្រទេសដើម ដែលផ្គត់ផ្គង់អាវុធទាំងនេះផងដែរ។

ដោយឡែក លោក Lavrov និយាយថា ការប្រគល់សព្វាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែនមានន័យថា សម្ព័ន្ធភាពណាតូ កំពុងចូលរួមសង្គ្រាមជាមួយរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយកាលពីថ្ងៃចន្ទ លោកនិយាយថា “អាវុធទាំងនេះនឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់សកម្មភាពយោធារបស់រុស្ស៊ី នៅក្នុងបរិបទនៃប្រតិបត្តិការពិសេស”។

នៅក្នុងន័យសំខាន់ ណាតូបានចូលរួមក្នុងសង្គ្រាមជាមួយរុស្ស៊ីតាមរយៈតួជំនួស ហើយកំពុងបំពាក់អាវុធដល់តួជំនួសនោះ។ សង្គ្រាមមានន័យថាសង្រ្គាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អាមេរិក តែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេស អ៊ុយក្រែន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


