ព័ត៌មានអន្ដរជាតិ
ប្រមុខការពារជាតិអាមេរិកនិយាយចំៗថា បញ្ជូនកាំភ្លើងធំទៅអ៊ុយក្រែនដើម្បីបង្ក្រាបកម្លាំងរុស្ស៊ី
ការជំរុញរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនសព្វាវុធធុនធំទៅប្រទេសអ៊ុយក្រែនគឺមានគោលបំណងធ្វើឲ្យកងកម្លាំងរុស្ស៊ីចុះខ្សោយ ដោយមិនត្រឹមតែនៅសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅយូរអង្វែង។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការជាតិអាមេរិកលោក Lloyd Austin បាននិយាយ។
សហរដ្ឋអាមេរិក បារាំង សាធារណរដ្ឋឆេក និងសម្ព័ន្ធផ្សេងទៀតបានកំពុងបញ្ជូនអាវុធវែងទៅជួយអ៊ុយក្រែនដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីនៅតំបន់ Donbas ភាគខាងកើត។

គាំទ្រដោយការពារដែនអាកាសកាន់តែល្អប្រសើរ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សជិះ និងចារកម្មរបស់ប្រទេសលោកខាងលិច សម្ព័ន្ធមិត្តសង្ឃឹមថា ទីក្រុងកៀវនឹងអាចបំផ្លាញចំនួនដ៏ច្រើនរបស់កម្លាំងប្រយុទ្ធរុស្ស៊ីនៅក្នុងសមរភូមិដែលកំពុងផ្ទុះ។
បន្ទាប់ពីវិលត្រឡប់មកពីទីក្រុងកៀវដែលជាកន្លែងបានជួបរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងប្រធានាធិបតីអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Austin បានប្រាប់អ្នកកាសែតនៅប្រទេសប៉ូឡូញកាលពីព្រឹកថ្ងៃចន្ទថា សេចក្តីសង្ឃឹមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនគឺធំជាងនោះ។
លោកប្រាប់ថា ៖«មែនទែនទៅ រុស្ស៊ីបានបាត់បង់សមត្ថភាពយោធាជាច្រើន ហើយកម្លាំងទ័ពរបស់គេក៏បាត់បង់ច្រើនណាស់ដែរ។ ហើយយើងចង់ឃើញពួកគេមិនអាចផលិតផលឡើងវិញនូវសមត្ថភាពទាំងនោះឲ្យទាន់ពេលវេលា»។
លោកបន្ថែមថា ៖«យើងចង់ឃើញរុស្ស៊ីចុះខ្សោយដល់កម្រិតដែលខ្លួនមិនអាចធ្វើការវាយប្រហារលើអ៊ុយក្រែន»។
នេះជាការផ្លាស់ប្តូរវិធីសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនដែលពីដំបូងគ្រាន់តែជួយដើម្បីការពារពីការវាយប្រហារដណ្តើមកាន់កាប់របស់រុស្ស៊ីលើទីក្រុងកៀវ និងដើម្បីផ្តួលរលំរដ្ឋាភិបាលរបស់លោក Zelenskyy ប៉ុណ្ណោះ។
តាមពិតទៅ ជំនួយយន្តហោះប្រឆាំងយន្តហោះ និងមីស៊ីលពាសដែកត្រូវបានផ្គត់ផ្គង់ដោយអាមេរិក និងសម្ព័ន្ធអឺរ៉ុប កងកម្លាំងអ៊ុយក្រែនបានបង្ខំឲ្យយោធារុស្ស៊ីដកចេញពីតំបន់ភាគខាងជើងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល៦សប្តាហ៍ បន្ទាប់ពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


