Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វាយដណ្ដើមបានទីក្រុង ២ ទៀតនៅតំបន់ Donbas

បានផុស

នៅ

កងទ័ព​អ៊ុយក្រែន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​វាយដណ្តើម​យកទី​ក្រុងចំនួន ២ ​ទៀតនៅ​ភាគ​អាគ្នេយ៍​របស់ប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីបាននិយាយនៅក្នុងការបង្ហោះតាមហ្វេសប៊ុកថា ពួកគេបានរឹបអូសយកទីក្រុង Zarichne ជាផ្នែកមួយនៃការវាយលុករបស់រុស្ស៊ីនៅភាគខាងជើងនៃតំបន់ Donetsk ។

ក្រោយមកកងទ័ពរុស្ស៊ីក៏បានចូលទៅក្នុងទីក្រុង Novotoshkivske មួយទៀតដែលជាផ្លូវតភ្ជាប់សាធារណរដ្ឋ Luhansk គ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនរុស្ស៊ី ជាមួយនឹងទីក្រុង Lysychansk ដែលគ្រប់គ្រងដោយទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ សមយុទ្ធ អាមេរិក-ជប៉ុន នៅជិតព្រំដែន រុស្ស៊ី កំពុងគំរាមកំហែងសន្តិសុខ ក្រុងមូស្គូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម