ព័ត៌មានអន្ដរជាតិ
សមយុទ្ធ អាមេរិក-ជប៉ុន នៅជិតព្រំដែន រុស្ស៊ី កំពុងគំរាមកំហែងសន្តិសុខ ក្រុងមូស្គូ
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Igor Morgulov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីកាលពីថ្ងៃអង្គារថា សមយុទ្ធរវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាអាមេរិកនៅជិតព្រំដែនរុស្ស៊ីគឺជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី ។

ការកត់សម្គាល់នេះក៏ហាក់ដូចជាសំដៅទៅលើសមយុទ្ធរួមគ្នាដែលធ្វើឡើងដោយកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន និងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅសមុទ្រជប៉ុនកាលពីដើមខែនេះ ។
ក្នុងសមយុទ្ធនោះ កងកម្លាំងវាយប្រហាររបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Abraham Lincoln ក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ ។

លោក Morgulov បាននិយាយថា រុស្ស៊ីកំពុងព្រមានតាមរយៈបណ្តាញការទូតដល់ជប៉ុនឲ្យត្រៀមខ្លួនទប់ទល់នឹងវិធានការតបតរបស់រុស្ស៊ី ប្រសិនបើជប៉ុនធ្វើសមយុទ្ធបែបនេះញឹកញាប់ជាងនេះ ។
ទន្ទឹមនោះ រុស្ស៊ីក៏បានចាត់ទុកប្រទេសជប៉ុនជារដ្ឋ “មិនមែនសម្ព័ន្ធមិត្ត” ផងដែរ ចាប់តាំងពីជប៉ុនបានចូលរួមជាមួយបណ្តាប្រទេសលោកខាងលិចផ្សេងទៀតក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីសម្រាប់ការលុកលុយអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានប្រកាសជាឯកតោភាគីថា ខ្លួនកំពុងផ្អាកកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពទ្វេភាគីជាមួយជប៉ុនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


