ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនថា អឺរ៉ុបឈប់ពឹងផ្អែកលើឧស្ម័នរុស្ស៊ីទៀតទៅ
អឺរ៉ុបគួរឈប់ពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ពាណិជ្ជកម្មទៀតទៅ បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៊ុលហ្គារី និងប៉ូឡូញ ដោយសារមិនបង់ប្រាក់ជារូបិយប័ណ្ណរូពីរបស់រុស្ស៊ី។ នេះជាការលើកឡើងរបស់ប្រទេសអ៊ុយក្រែន ខណៈក្រុមហ៊ុននាំចូលឧស្ម័នធំបំផុតពីរុស្ស៊ីបានឈប់នាំចូលកាលពីថ្ងៃទី២៧ ខែមេសា ដែលបានបង្ហាញពីភាពទន់ខ្សោយ និងបែកបាក់របស់អឺរ៉ុប។
ការសម្រេចចិត្ត ដែលត្រូវបានថ្កោលទោសដោយមេដឹកនាំអឺរ៉ុបថាជា«ការគំរាមកំហែង» បានកើតមានឡើង នៅពេលសេដ្ឋកិច្ចផ្ទាល់របស់រុស្ស៊ីស្ថិតក្រោមទណ្ឌកម្ម ហើយប្រទេសលោកខាងលិចកំពុងបញ្ជូនសព្វាវុធទៅអ៊ុយក្រែន បើទោះជាមានការព្រមានពីរដ្ឋាភិបាលវិមានក្រឹមឡាំងក៏ដោយ។

ក្រុមហ៊ុន Gazprom ដែលនាំចូលឧស្ម័នផ្តាច់មុខពីរុស្ស៊ី បានផ្អាកការផ្គត់ផ្គង់ឧស្ម័ន ដោយសារមិនព្រមទូទាត់ជាប្រាក់រូពីដែលមានចែងនៅក្នុងក្រឹត្យរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែលមានគោលបំណងបន្ទន់ទណ្ឌកម្ម។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធម្សិលមិញថា ៖«ក្នុងពេលឆាប់ៗ អ្នករាល់គ្នានៅអឺរ៉ុបទទួលស្គាល់ថា ពួកគេមិនអាចពឹងផ្អែកលើរុស្ស៊ីចំពោះការធ្វើពាណិជ្ជកម្មនោះទេ។ មិនយូរមិនឆាប់ វានឹងអាចធានាពីស្ថិរភាពនៅក្នុងទីផ្សារអឺរ៉ុប»។
ខណៈពេលប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Gazprom គឺ«ជាប៉ុនប៉ងមួយទៀតរបស់រុស្ស៊ីដើម្បីប្រើប្រាស់ឧស្ម័នជាឧបករណ៍នៃការគំរាមកំងហែង» ឯកអគ្គរដ្ឋទូតជាសមាជិកអឺរ៉ុបបានស្នើឲ្យអគ្គនាយកណែនាំផ្លូវឲ្យបានច្បាស់លាស់ថាតើការទូទាត់ជាប្រាក់អឺរ៉ូគឺជាការបំពានទណ្ឌកម្មឬយ៉ាងណា។
ប្រទេសបារាំងនឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអឺរ៉ុបនាថ្ងៃទី២ ខែឧសភា ដើម្បីពិភាក្សារកដំណោះស្រាយចំពោះចំណាត់ការររបស់រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន និងបានបដិសេធពាក់ព័ន្ធនឹងការគំរាមកំហែង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


