Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ថា លោកខាងលិចត្រូវការ “អង្គការណាតូជាសកល” ដើម្បីបន្ត នយោបាយភូមិសាស្ត្រ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រី Liz Truss បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកដែលបានបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទី ២ និងសង្រ្គាមត្រជាក់មិនដំណើរការទៀតទេ ដូច្នេះលោកខាងលិចត្រូវការ “អង្គការណាតូជាសកល” ដើម្បីបន្តនយោបាយភូមិសាស្ត្រម្តងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Truss បាននិយាយក្នុងសុន្ទរកថានៅឯពិធីជប់លៀងពេលល្ងាចនៅទីក្រុងឡុងដ៍ថា “ចក្ខុវិស័យរបស់ខ្ញុំគឺ ពិភពលោកត្រូវមានប្រទេសសេរី ហើយលទ្ធិប្រជាធិបតេយ្យត្រូវតែពង្រឹងតាមរយៈបណ្តាញនៃភាពជាដៃគូសេដ្ឋកិច្ច និងសន្តិសុខ“ ។

លោកស្រី Truss បានអះអាងថា វាជារឿងចាំបាច់ ដោយសារតែរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសន្តិសុខដែលបានអភិវឌ្ឍ បន្ទាប់ពីឆ្នាំ ១៩៤៥ មិនដំណើរការទៀតនោះទេ តួយ៉ាងដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានខូចខាតទ្រង់ទ្រាយធំពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Truss បាននិយាយថា ក្រុមលោកខាងលិច និងសម្ព័ន្ធមិត្តណាតូត្រូវការផ្គត់ផ្គង់អាវុធធុនធ្ងន់ រថក្រោះ ក៏ដូចជាយន្តហោះចម្បាំងទៅកាន់ស្តុកទីក្រុងកៀវ ក្នុងគោលបំណងបណ្ដេញរុស្ស៊ីចេញពីអ៊ុយក្រែនទាំងមូល និងកសាងប្រទេសនេះឡើងវិញផងដែរ ។

លោកស្រីបញ្ជាក់ថា សង្រ្គាមលុកលុយនៅអ៊ុយក្រែនគឺជាសង្រ្គាមរបស់យើង ។ វាគឺជាសង្រ្គាមរបស់មនុស្សគ្រប់រូប ពីព្រោះជ័យជម្នះរបស់អ៊ុយក្រែនគឺជាកត្តាចាំបាច់ជាយុទ្ធសាស្ត្រសម្រាប់យើងទាំងអស់គ្នា ។

ជាចុងក្រោយលោកស្រី Truss បាននិយាយថា លើសពីនេះណាតូត្រូវតែធានាដល់តំបន់បាល់កង់ខាងលិច ប្រទេសដូចជា ម៉ុលដាវី និងហ្សកហ្ស៊ីមានភាពធន់ និងសមត្ថភាពដើម្បីរក្សាអធិបតេយ្យភាព ក៏ដូចជាសេរីភាពរបស់ពួកគេ រួមទាំងរក្សានូវគោលនយោបាយបើកចំហជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ យោធាឯកជន អាមេរិក ត្រូវបានសម្លាប់នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម