Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ប្រាប់​ Xinhua​ ពី​មហិច្ឆតា​​របស់​​អាមេរិក​​ដែល​​ជំរុញ​​​ឲ្យ​​ផ្ទុះ​​សង្គ្រាម​​​នៅ​​អ៊ុយក្រែន

បានផុស

នៅ

ជម្លោះ​រវាង​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ និង​ទី​ក្រុង​កៀវ ហើយ​វិបត្តិ​​កំពុង​បន្តគឺ​ដោយ​សារ​តែ​លទ្ធផល​ផ្ទាល់​​នៃ​ការ​ជំរុញ​របស់​ប្រទេស​លោក​ខាង​លិច​ដើម្បី​បង្កើត​​ពិភព​លោក​​​ប៉ូល​តែ​មួយ ក្នុង​នោះ​មាន​​មួយ​ពាក់​ព័ន្ធ​នឹងការ​ពង្រីក​ខ្លួន​របស់​អង្គការ​ណាតូ​ទៅ​កាន់ភាគ​ខាង​កើត។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក Sergey Lavrov បាន​ប្រាប់​​ទី​ភ្នាក់​ងារ​សារព័ត៌មានចិន Xinhua ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា​នេះ។

«អាមេរិក និង​ណាតូ​តែង​​តែ​​មើល​ឃើញ​ប្រទេស​អ៊ុយក្រែន​ជា​ឧបករណ៍​មួយ​ក្នុង​ការ​រារាំង​ប្រទេស​រុស្ស៊ី»។ លោក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ និង​បន្ត​ថា មូល​ហេតុ​ដែល​​ជំរុញ​ឲ្យ​ទី​ក្រុង​មូស្គូ​បើក​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន​ គឺ​ដោយ​សារ​តែ​​គោល​នយោបាយ​របស់​លោក​ខាង​លិច​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​​មានចេតនា​ប្រឆាំង​នឹង​​រុស្ស៊ី​ក្នុង​ចំណោម​ជន​ជាតិ​អ៊ុយក្រែន និង​បង្ខំ​ពួក​គេ​ឲ្យ​​ធ្វើ​ការ​ជ្រើស​រើស​​ខុស​រវាង​ប្រទេស​លោក​ខាង​លិច និង​រុស្ស៊ី។

លោក Sergey Lavrov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lavrov បន្ត​ថា ៖«វា​គឺ​ជា​លោក​ខាង​លិច​ដែល​ពី​ដំបូង​ញុះញង់ ហើយ​​បន្ទាប់​មក​បាន​គាំទ្រ​ឲ្យ​មាន​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​ធម្មនុញ្ញ​នៅ​ទី​ក្រុងកៀវ​ក្នុង​ឆ្នាំ​២០១៤»​ដែល​ធ្វើ​ឲ្យ​កើន​ឡើង​​ឈាន​ដល់​ជម្លោះ​ផ្ទៃ​​​ក្នុង​របស់​អ៊ុយក្រែន ដែល​អាមេរិក និង​សម្ព័ន្ធ​មិត្ត​​​មិន​បាន​ព្យាយាម​ដោះ​ស្រាយ​​នោះទេ។ លោក​រដ្ឋ​មន្ត្រី​បាន​ចោទ​ទី​ក្រុង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធ​មិត្ត​ជា​បុព្វហេតុ​ដែល​ធ្វើ​មានគោលការណ៍​ប្រឆាំង​នឹង​រុស្ស៊ី​របស់​ទី​ក្រុង​កៀវ ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​ជាតិ​និយម​ឈាន​ដល់​ដំណោះ​ស្រាយ​យោធា​នៃ​វិបត្តិ​នៅ​ Donbass។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​បន្ត​ថា ទី​ក្រុង​វ៉ាស៊ីនតោន និង​ប៊្រូចសែលក៏​បាន​ច្រាន​ចោល​សំណើរបស់​រុស្ស៊ីសម្រាប់​ការ​ធានា​សន្តិសុខ​នៅ​អឺរ៉ុប​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១។ លោក​បន្ថែម​ថា ទី​ក្រុង​មូស្គូត្រូវ​បាន​ទុក​ចោល​ដោយ​គ្មាន​ជម្រើស ក្រៅ​ពី​ការ​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ដើម្បី​ការពារប្រជា​ជន​នៅ Donbass តាម​សំណើពី​ថ្នាក់​ដឹក​នាំ​នៃ​សាធារណរដ្ឋ​ទាំង​ពីរ​ដែល​រុស្ស៊ី​ទទួល​ស្គាល់។

«រុស្ស៊ី​​មាន​ចំណាប់​អារម្មណ៍​លើ​សន្តិភាព សេរីភាព អព្យាក្រឹតភាព ភាព​រុង​រឿង និង​មិត្តភាព​ជា​មួយ​អ៊ុយក្រែន»។ លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់ និងបន្ថែម​ថា ទី​ក្រុង​មូស្គូចង់​ស្តារវប្បធម៌ សេដ្ឋកិច្ច និងទំនាក់​ទំនង​គ្រួសារ​ដ៏​យូរ​លង់​​​រវាង​​ពល​រដ្ឋ​រុស្ស៊ី និង​អ៊ុយក្រែន។ លោក​ក៏​បាន​លើក​ឡើង​ថា គណៈ​ប្រតិភូ​រុស្ស៊ី និង​អ៊ុយក្រែន​ពិភាក្សា​គ្នា​លំអិត​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដ៏​មាន​ឥទ្ធិពល​លើ​មូលដ្ឋាន​ប្រចាំ​ថ្ងៃ​តាម​រយៈ​តំណ​ភ្ជាប់​វីដេអូ។

យោង​តាម​លោក Lavrov បង្ហាញ​ថា ឯកសារ​​មាន​ទាំង​បទ​បញ្ញត្តិ​​ស្តីពីតួនាទីរបស់​អ៊ុយក្រែន​ក្នុង​នាម ព្យាក្រឹតភាព​ គ្មាន​អាវុធនុយក្លេអ៊ែរ មិន​ចូល​បក្ស​សម្ព័ន្ធ និងគ្មាន​យោធា​ ព្រម​ទាំងការ​ធានា​អំពី​សន្តិសុខ​របស់​អ៊ុយក្រែន។​

លោករដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ជឿ​ជាក់​ថា វា​ជា​គោល​នយោបាយ​នៃ​ការ​ញុះញង់​ដែល​​បង្កើត​ឡើង​ដោយ​ប្រទេស​លោក​ខាង​លិច​ដើម្បី​​រារាំង​ដំណើរ​ការ​សន្តិភាព។ «ពួក​គេ (អាមេរិក និង​សម្ព័ន្ធ​មិត្ត)ការ​ពិត​គឺ​លើក​ទឹក​ចិត្ត​ឲ្យ​ទី​ក្រុង​កៀវ​ប្រយុទ្ធ​ជា​មួយ​រុស្ស៊ី ដោយ​ព្យាយាម​ជួយ​ឧបត្ថម្ភ​គ្រឿង​សព្វាវុធ និង​ទាហាន​ស៊ីឈ្នួលទៀត​ផង។

លោក​ជឿ​ជាក់​ថា ប្រសិន​បើ​អាមេរិក និង​ណាតូ​ពិត​ជា​​មាន​ចំណាប់​​អារម្មណ៍​ដោះ​ស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន​មែន​នោះ ពួក​គេ​នឹង​យល់​ថា ប្រជា​ជន​អ៊ុយក្រែន​មិន​ត្រូវ​ការសព្វាវុធ Stingers ឬ Javelins ដ៏​ច្រើន​ដូច​ជំនួយ​មនុស្ស​ធម៌​នោះ​ទេ។ រុស្ស៊ី​បាន​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ប្រហែល​ជា​​១៥០០០​តោន​ទៅ​សាធារណរដ្ឋ Donbass និង​ទឹក​ដី​អ៊ុយក្រែន​ដែល​កម្លាំង​របស់​ខ្លួន​កាន់​កាប់ បន្ទាប់​ពី​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា។

លោក​រដ្ឋ​មន្ត្រី​បាន​បង្ហាញ​ថា​ ប្រជា​ជន​ប្រហែល​ជា​២.៨​លាន​នាក់ ក្នុង​នោះ​មាន​ជន​បរទេស​១៦០០០​នាក់​បាន​ស្នើ​រុស្ស៊ី​ឲ្យ​ជួយ​ជម្លៀស​ពួក​គេ​ចេញ​ពី​តំបន់​មាន​សង្គ្រាម។ ដូច្នេះ​រុស្ស៊ី​បាន​ជម្លៀស​មនុស្ស​ជាង​មួយ​លាន​នាក់ ក្នុង​នោះ​មាន​ប្រជា​ជន​ប្រទេស​ទី​៣​ប្រមាណ​១២០០០០​នាក់ និង​បង្កើត​ទីតាំង​ជន​ភៀស​ខ្លួន​ដែល​បំពាក់​សម្ភារ​ពេញ​លេញ​ជាង​៩៥០០​នៅ​ទឹក​ដី​របស់​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម