Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាវុធ អាមេរិក សម្រុកផលិតមីស៊ីលបាញ់លើស្មាជួយ អ៊ុយក្រែន

បានផុស

នៅ

ក្រុមហ៊ុន Lockheed Martin នឹងពង្រីកការផលិតប្រព័ន្ធកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ Javelin របស់ខ្លួន មុនការបញ្ជាពីមន្ទីរបញ្ចកោណ ដោយសារភាពបន្ទាន់នៃស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក James Taiclet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី Joe Biden នឹងចុះទៅរោងចក្រផលិតអាវុធរបស់ក្រុមហ៊ុន Lockheed Martin ក្នុងរដ្ឋ Alabama របស់សហរដ្ឋអាមេរិកជាកន្លែងដែលក្រុមហ៊ុនផលិតមីស៊ីលបាញ់ពីលើស្មា Javelins នៅសប្តាហ៍ក្រោយ ។

លោក Taiclet បានប្រាប់ក្រុមប្រឹក្សាអាត្លង់ទិកថា “យើងនឹងឆ្ពោះទៅមុខមុនតម្រូវការ ហើយយើងនឹងវិនិយោគលើមីស៊ីល Javelins ដើម្បីជួយសង្គ្រោះជីវិតសម្រាប់ជនជាតិអ៊ុយក្រែន” ។

ទន្ទឹមនោះក្រុមហ៊ុន Lockheed Martin ក៏កំពុងពិចារណាលើការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើនរបស់ខ្លួនសម្រាប់មីស៊ីល Javelins ផងដែរ ដើម្បីធានាថា ពួកគេទាំងអស់អាចពង្រីកផលិតកម្មបានយ៉ាងឆាប់រហ័ស និងជៀសវាងការកកស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ។

ចំណែកមន្ទីរបញ្ចកោណបាននិយាយនៅក្នុងការចេញផ្សាយកាលពីថ្ងៃទី ២២ ខែមេសាថា រដ្ឋបាលលោក Biden បានផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនចំនួន ៣.៤ ពាន់លានដុល្លារដែលរួមមានមីស៊ីល Javelins ជាង ៥,៥០០ ដើម ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ថា សង្គ្រាមអ៊ុយក្រែននឹងចប់ បើអាមេរិក និងណាតូ ធ្វើរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម