ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា សង្គ្រាមអ៊ុយក្រែននឹងចប់ បើអាមេរិក និងណាតូ ធ្វើរឿងទាំងនេះ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់សារព័ត៌មានចិន Xinhua ថា សហរដ្ឋអាមេរិក និងអង្គការណាតូគួរតែបញ្ឈប់ការផ្តល់អាវុធដល់អ៊ុយក្រែន ប្រសិនបើពួកគេស្វែងរកការបញ្ចប់វិបត្តិសង្គ្រាមលុកលុយនៅអ៊ុយក្រែន ។

លោក Lavrov បាននិយាយថា “ប្រសិនបើសហរដ្ឋអាមេរិក និងណាតូពិតជាចាប់អារម្មណ៍ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនមែននោះ ជាដំបូងពួកគេគួរតែយល់ឃើញពីការបញ្ឈប់ផ្គត់ផ្គង់អាវុធ និងគ្រាប់កាំភ្លើងដល់ទីក្រុងកៀវ” ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រជាជនអ៊ុយក្រែនមិនត្រូវការមីស៊ីល Javelins និងមីស៊ីល Stingers នោះទេ ប៉ុន្តែពួកគេត្រូវការជំនួយមនុស្សធម៌ ។

លោក Lavrov បាននិយាយថា “តាមរយៈការគាំទ្រជាសាធារណៈដល់ទីក្រុងកៀវ បណ្តាប្រទេសណាតូកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងការបញ្ចប់ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីតាមរយៈកិច្ចព្រមព្រៀងនយោបាយ” ។
ជាចុងក្រោយលោករដ្ឋមន្ត្រីការបរទេសបានលាតត្រដាងពីភាពលាក់ពុតដែលកំពុងរីករាលដាល និងស្តង់ដារពីរ ដែលបណ្តាប្រទេសលោកខាងលិចបានបង្ហាញនាពេលថ្មីៗនេះ ដោយអូសទាញជម្លោះអ៊ុយក្រែនកាន់តែវែងឆ្ងាយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី មិនធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយប្រទេសណាទេ ពិសេសលោកខាង លិច និងអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


