Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីប្រាប់ថា ប្រជាជនម៉ុលដាវី គួរតែព្រួយបារម្ភអំពីអនាគតរបស់ពួកគេ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ជនជាតិម៉ុលដាវី គួរតែព្រួយបារម្ភអំពីអនាគតរបស់ពួកគេ ខណៈពួកគេកំពុងត្រូវបានអូសទាញចូលទៅក្នុងអង្គការ ណាតូ។

ការផ្ទុះដ៏អាថ៌កំបាំងនៅតំបន់ Transnistria ដែលជាទឹកដីបំបែកខ្លួនគាំទ្រដោយរុស្ស៊ី នៅប្រទេស ម៉ុលដាវី ជាប់ព្រំដែនអ៊ុយក្រែន បានបង្កឲ្យមានការភ័យខ្លាចនៅដើមសប្តាហ៍នេះ អំពីជម្លោះរីករាលដាល។

ដោយឡែក លោក Lavrov ក៏និយាយផងដែរថា ដៃគូសំខាន់ៗរបស់រុស្ស៊ី ភាគច្រើនបានយល់ព្រមប្រើវិធីបង់ប្រាក់សម្រាប់ឧស្ម័នធម្មជាតិ ដែលស្នើសុំដោយទីក្រុងមូស្គូរួចហើយ។

នៅដើមសប្តាហ៍នេះ រុស្ស៊ីបាននិយាយថា ខ្លួនលែងផ្គត់ផ្គង់ឧស្ម័នទៅឲ្យប៉ូឡូញ និងប៊ុលហ្គារីទៀតហើយ បន្ទាប់ពីប្រទេសទាំងនោះ បដិសេធទូទាត់សម្រាប់ការផ្គត់ផ្គង់របស់ពួកគេ ជាប្រាក់ រូបិ៍ល។

យ៉ាងណាក្តី សហភាព​អឺរ៉ុប​​និយាយ​ថា ខ្លួន​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា ​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ចាត់ទុក ការ ដឹកជញ្ជូន សព្វាវុធ បរទេស ទៅ ឲ្យអ៊ុយក្រែន ជា “គោលដៅ ស្របច្បាប់” ដើម្បីវាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម