ព័ត៌មានអន្ដរជាតិ
ទីបំផុត ទាហានអ៊ុយក្រែនជាង ២៥០ នាក់ ត្រូវបានជម្លៀសចេញពីរោងចក្រដែក Azovstal
ទាហានអ៊ុយក្រែនជាង ២៥០ នាក់ កំពុងត្រូវបានជម្លៀសចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol បន្ទាប់ពីការតស៊ូរយៈពេលច្រើនសប្តាហ៍ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។

យោងតាមអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar បានឲ្យដឹងថា ទាហានចំនួន ៥៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Novoazovsk ដែលគ្រប់គ្រងដោយរុស្ស៊ី មានចម្ងាយ ៤៨គីឡូម៉ែត្រនៅភាគខាងកើត។

លោកស្រីនិយាយថា ទាហាន ២១១ នាក់ផ្សេងទៀត កំពុងត្រូវបានគេនាំទៅកាន់ទីក្រុង Olenivka ចម្ងាយ៨៨គីឡូម៉ែត្រភាគខាងជើង តាមរយៈច្រករបៀងមនុស្សធម៌។ ពួកគេនឹងត្រូវដោះដូរជាមួយអ្នកទោសយោធារុស្ស៊ី មុនពេលវិលត្រឡប់ទៅផ្ទះវិញ។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាហានទាំងនេះ ស្ថិតនៅក្នុងទីតាំងចុងក្រោយនៃការតស៊ូប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីនៅទីក្រុង Mariupol ដែលជាទីក្រុងសំខាន់ខាងយុទ្ធសាស្ត្រនៅឆ្នេរភាគខាងជើងនៃសមុទ្រ Azov។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីយប់ថ្ងៃចន្ទទី១៦ខែឧសភាថា “អរគុណចំពោះសកម្មភាពរបស់យោធាអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចារកម្ម ក្រុមចរចា ក៏ដូចជាគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងអង្គការសហប្រជាជាតិ។ យើងសង្ឃឹមថា យើងនឹងអាចជួយសង្គ្រោះជីវិតបុរសរបស់យើង”។
លោកបន្តថា “មានអ្នករបួសធ្ងន់ធ្ងរក្នុងចំណោមពួកគេ ពួកគេកំពុងទទួលការថែទាំ។ ខ្ញុំចង់សង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការវីរបុរសអ៊ុយក្រែននៅរស់។ នេះជាគោលការណ៍របស់យើង។ ខ្ញុំគិតថាគ្រប់មនុស្ស នឹងយល់ពីពាក្យទាំងនេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្ស៊ី គំរាមដាក់ទ័ពកាន់តែច្រើននៅតាមព្រំដែន ហ្វាំងឡង់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


